វៀតណាមអំពាវនាវឱ្យមានការលើកកម្ពស់ការសន្ទនានិងការកសាងទំនុកចិត្តដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅប្រទេសសីរី
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំនាថ្ងៃទី ២៤ ខែ សីហាស្តីពីស្ថានភាពនៅស៊ីរី។
ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ |
ក្នុងជំនួបពិភាក្សានេះ ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ដំណោះស្រាយនយោបាយពេញលេញមួយដោយផ្អែកលើសេចក្តីសម្រេចចិត្តលេខ ២២៥៤ របស់ក្រុមប្រឹក្សាសន្តិសុខ ឆ្ពោះទៅរកការដោះស្រាយឲ្យជ្រះស្រឡះនូវវិបត្តិនៅស៊ីរី។ ប្រទេសជាសមាជិកបានចែករំលែកនូវការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺនទៅ ហើយបានអំពាវនាវឱ្យគ្រប់ភាគីអនុវត្តន៍ការអត់ធ្មត់ សម្របសម្រួលសម្រាប់ការសន្ទនានិងការចរចា ការពារជនស៊ីវិលនិងរក្សាជំនួយមនុស្សធម៌។
ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវឱ្យភាគីនានានៅស៊ីរីនិងដៃគូអន្តរជាតិលើកកម្ពស់ការសន្ទនានិងបង្កើតការជឿទុកចិត្តដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែលមានភាពច្របូកច្របល់ជាងមួយទសវត្សរហើយនេះ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានស្វាគមន៍កិច្ចព្រមព្រៀងរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការពង្រីកយន្តការជំនួយឆ្លងដែនទៅកាន់ប្រទេសស៊ីរីនិងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការមូលមតិគ្នាក្នុងការស្វែងរកដំណោះស្រាយនយោបាយរយៈពេលវែងនិងគ្រប់ជ្រុងជ្រោយ៕