វៀតណាមអំពាវនាវឲ្យកងកម្លាំងហាម៉ាសនិងអ៊ីស្រាអែលដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីក្នុងពេលឆាប់ៗនេះ
(VOVWORLD) - “វៀតណាមយកចិត្តទុកដាក់ តាមដាននិងមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការកើនឡើងនៃអំពើហឹង្សារវាងកងកម្លាំងហាម៉ាស និងអ៊ីស្រាអែល ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់និងរងរបួសជាច្រើន..."
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang។ |
នាថ្ងៃទី ៨ តុលា នៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះស្ថានភាពជម្លោះដែលកំពុងកើនឡើងរវាងកងកម្លាំងហាម៉ាសនិងអ៊ីស្រាអែល អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានលើកច្បាស់ថា៖
“វៀតណាមយកចិត្តទុកដាក់ តាមដាននិងមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការកើនឡើងនៃអំពើហឹង្សារវាងកងកម្លាំងហាម៉ាស និងអ៊ីស្រាអែល ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់និងរងរបួសជាច្រើន។ យើងខ្ញុំអំពាវនាវឱ្យភាគីពាក់ព័ន្ធអនុវត្តការអត់ធ្មត់ មិនមានសកម្មភាពដែលធ្វើឱ្យស្ថានការណ៍ស្មុគស្មាញថែមទៀត ចាប់ផ្តើមការចរចាឡើងវិញក្នុងពេលឆាប់ៗនេះ ហើយដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងសេចក្ដីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធានាសុវត្ថិភាពនិងផលប្រយោជន៍ស្របច្បាប់របស់ជនស៊ីវិល”៕