វៀតណាមអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិវាយតម្លៃឡើងវិញចំពោះយន្តការដាក់ទណ្ឌកម្មទៅលើស៊ូដង់ខាងត្បូង

(VOVWORLD) - នាថ្ងៃទី៤មីនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បាន បើកកិច្ចប្រជុំ ស្ដាប់របាយការណ៍ស្ដីពីស្ថានភាពនៅស៊ូដង់ខាងត្បូងនិងសកម្មភាពរបស់ ក្រុមបេសកកម្មរក្សាសន្តិភាពអ.ស.បប្រចាំទីនេះ (UNMISS)។
វៀតណាមអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិវាយតម្លៃឡើងវិញចំពោះយន្តការដាក់ទណ្ឌកម្មទៅលើស៊ូដង់ខាងត្បូង - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុម បេសកកម្មវៀតណាមប្រចាំអ.ស.ប (រូបថត៖ TTXVN) 

  យោងតាមបណ្ដារបាយការណ៍បានឲ្យដឹងថា ស្ថានភាពនៅស៊ូដង់ខាង ត្បូងមានវឌ្ឍនភាពដ៏វិជ្ជមានជាច្រើន ជាពិសេសគឺការសម្រេចចិត្តបង្កើត រដ្ឋាភិបាលអន្តរកាលកាលពីថ្ងៃទី២២កុម្ភៈកន្លងទៅ ដើម្បីបង្ហាញការសម្រប សម្រួល ការសន្យានយោបាយនិងការប្ដេជ្ញាចិត្តធ្វើសកម្មភាពដើម្បីផល ប្រយោជន៍របស់ប្រទេសជាតិផងដែរ។ ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិ សុខបានសម្ដែងការគាំទ្រចំពោះការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រម ព្រៀងសន្តិភាព ការសម្រេចចិត្តបង្កើតរដ្ឋាភិបាលអន្តរកាល ហើយអំពាវនាវ ឲ្យភាគីទាក់ទិននានាគោរពកិច្ចព្រមព្រៀងឈប់បាញ់។ បណ្ដាប្រទេសក៏ បានយកចិត្តទុកដាក់និងគាំទ្រយ៉ាងខ្លាំងដល់ការជួយឧបត្ថម្ភមនុស្សធម៌ សម្រាប់ស៊ូដង់ខាងត្បូងផងដែរ។  

       ចូលរួមកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុម បេសកកម្មវៀតណាមប្រចាំអ.ស.ប បានវាយតម្លៃខ្ពស់ចំពោះការបង្កើត រដ្ឋាភិបាលអន្តរកាលនៅស៊ូដង់ខាងត្បូង ហើយចាត់ទុកថា ប្រសិនបើរក្សា រឹងមាំនូវការប្ដេជ្ញាចិត្តនយោបាយនេះ ថ្នាក់ដឹកនាំស៊ូដង់ខាងត្បូងអាចដោះ ស្រាយបានបញ្ហាដែលនៅសេសសល់។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះ សកម្មភាពរបស់ UNMISS ក្នុងនោះមានការរួមចំណែករបស់កម្លាំងរក្សាសន្តិ ភាពរបស់វៀតណាមដែរ។ ក្នុងកាលៈទេសៈថ្មី លោកឯកអគ្គរដ្ឋទូតបាន អំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខវាយតម្លៃឡើងវិញចំពោះយន្តការដាក់ ទណ្ឌកម្មទៅលើស៊ូដង់ខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ