វៀតណាមអំពាវនាវឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងការពារជនស៊ីវិលនៅស៊ូដង់
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំ អ.ស.បមានគោលបំណងថា រដ្ឋាភិបាលស៊ូដង់នឹងបន្តជំរុញដំណើរការអន្តរកាល ក្នុងនោះធានាការចូលរួមយ៉ាងពេញលេញ សមភាពនិងមានអត្ថន័យរបស់ស្ត្រី សម ស្របនឹងកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី៣ តុលា ឆ្នាំ២០២០។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy។ (រូបថត៖ VOV) |
នៅកិច្ចប្រជុំនាថ្ងៃទី៩ ខែមិថុនា ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ (អ.ស.ប) ជាច្រើនបានកត់សម្គាល់វឌ្ឍនភាពវិជ្ជមានអំពីនយោបាយ និងសន្តិសុខនៅស៊ូដង់ចាប់តាំងពីដើមឆ្នាំ២០២១មក ប៉ុន្តែក៏បានចែករំលែកការព្រួយ បារម្ភចំពោះបញ្ហាប្រឈមនានានៅប្រទេសនេះផងដែរ ជាពិសេសគឺវិបត្តិសេដ្ឋកិច្ច មនុស្សធម៌ និងការកើនឡើងនៃស្ថានភាពហឹង្សារវាងសហគមន៍នានានៅតំបន់ Darfur។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំ អ.ស.បមានគោល បំណងថា រដ្ឋាភិបាលស៊ូដង់នឹងបន្តជំរុញដំណើរការអន្តរកាល ក្នុងនោះធានាការចូលរួមយ៉ាងពេញលេញ សមភាពនិងមានអត្ថន័យរបស់ស្ត្រី សម ស្របនឹងកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី៣ តុលា ឆ្នាំ២០២០។ លោកឯកអគ្គរដ្ឋទូតក៏ បានអំពាវនាវឲ្យរដ្ឋាភិបាលស៊ូដង់បង្កើនសមត្ថភាពការពារជនស៊ីវិល ហើយអនុវត្តន៍ វិធានការចាំបាច់សំដៅដោះស្រាយបញ្ហាអំពើហឹង្សារវាងបណ្ដាសហគមន៍នៅ Darfur ផងដែរ៕