វៀត​ណាម​អំពាវ​នាវ​ឲ្យ​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​អន្តរជាតិក្នុងការរំសាយសព្វាវុធ​

(VOVWORLD) - នាថ្ងៃទី១០ ខែតុលា សម័យពិភាក្សារួមគ្នារបស់គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ មានការចូលរួមពីប្រទេសសមាជិក និងអ្នកសង្កេតការណ៍ចំនួនជិត ១៤០នាក់។
វៀត​ណាម​អំពាវ​នាវ​ឲ្យ​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​អន្តរជាតិក្នុងការរំសាយសព្វាវុធ​ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃបរិយាកាសសន្តិសុខអន្តរជាតិដ៏ស្មុគស្មាញបំផុតក្នុងប៉ុន្មានទសវត្សរ៍នេះ បណ្តាប្រទេសគួរតែពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការរំសាយសព្វាវុធ និងមិនរីកសាយភាយអាវុធ សំដៅការពារសមិទ្ធិផលរបស់សហគមន៍អន្តរជាតិ។ ប្រធានគណៈប្រតិភូវៀតណាមក៏បានឲ្យដឹងថា សហគមន៍អន្តរជាតិគួរតែរួបរួមគ្នា ជំរុញក្របខ័ណ្ឌមួយ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម និងវិស័យថ្មីៗដូចជាសន្តិសុខតាមអ៊ីនធឺណែត និងបញ្ហាទាក់ទងនឹងលំហអាកាសជាដើម។

វៀត​ណាម​អំពាវ​នាវ​ឲ្យ​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​អន្តរជាតិក្នុងការរំសាយសព្វាវុធ​ - ảnh 2ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ VOV)

ឯកអគ្គរដ្ឋទូតវៀតណាមបានអះអាងថា ក្នុងដំណើរការនេះត្រូវបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជំរុញការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី រក្សាតួនាទីកណ្តាលនៃពហុភាគីនិយម ទន្ទឹមនឹងការពង្រឹងយន្តការរំសាយសព្វាវុធជាសកលផងដែរ។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានបន្តអះអាងនូវការប្តេជ្ញារបស់វៀតណាម ចូលរួមយ៉ាងសកម្មក្នុងការងាររួមរបស់គណៈកម្មាធិការ ហើយទន្ទឹមនឹងនោះ គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីពិភពលោកសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ