វៀតណាមអំពាវនាវឲ្យពិភពលោកចែករំលែកបន្ទុកនិងទំនួលខុសត្រូវចំពោះបញ្ហាជនភៀសខ្លួននៅឯក្រុមប្រឹក្សាសន្តិសុខ

(VOVWORLD) - នាថ្ងៃទី ១៨ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីស្តាប់របាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក Filippo Grandi។ 
វៀតណាមអំពាវនាវឲ្យពិភពលោកចែករំលែកបន្ទុកនិងទំនួលខុសត្រូវចំពោះបញ្ហាជនភៀសខ្លួននៅឯក្រុមប្រឹក្សាសន្តិសុខ - ảnh 1 ក្រុមប្រឹក្សាសន្តិសុខពិភាក្សាពីស្ថានភាពជនភៀសខ្លួន

នៅទីនេះវៀតណាមបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យផ្តោតលើដំណោះស្រាយ ដោយយកមនុស្សជាមជ្ឈភាព ចែករំលែកបន្ទុកនិងទំនួលខុសត្រូវ ដើម្បីធានាបានជោគ ជ័យនៃដំណើរការធ្វើមាតុភូមិនិវត្តន៍និងការសម្របខ្លួនសម្រាប់ជនភៀសខ្លួន។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើវិធីសាស្រ្តអភិក្រមរួមនិងគ្រប់ជ្រុងជ្រោយចំពោះបញ្ហាជនភៀសខ្លួន  ក្នុងនោះមានការរាំងស្កាត់ជម្លោះ ការដោះស្រាយជម្លោះ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងរក្សាបរិយាកាសសន្តិភាពនិងសន្តិសុខ គឺជាដំណោះស្រាយប្រកបដោយចីរភាព។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់ភាគីដែលពាក់ព័ន្ធក្នុងជម្លោះនេះ ធ្វើការរួមគ្នាដើម្បីសម្រេចឱ្យមានបទឈប់បាញ់រយៈពេលវែង និងបង្កើតបរិយាកាសអំណោយផល ឆ្ពោះទៅរកដំណោះស្រាយនយោបាយចំពោះជម្លោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ