វៀតណាមអំពាវនាវឲ្យភាគីនានានៅស៊ីរីបង្កើនកិច្ចសន្ទនា

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៦ ខែធ្នូ បាន បើកកិច្ចប្រជុំតាមអនឡាញជាប្រចាំខែ ស្ដីពីស្ថានភាពនៅស៊ីរី។ 

នៅទីនេះ វៀតណាមបានអំពាវនាវឲ្យភាគីនានាបង្កើនកិច្ចសន្ទនា ដើម្បីជំរុញការស្វែង រកដំណោះស្រាយនយោបាយដ៏យូរអង្វែងនៅស៊ីរី ហើយដាក់ផល ប្រយោជន៍របស់ប្រជាជនស៊ីរីស្ថិតនៅជាចម្បងផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀត ណាមប្រចាំអង្គការសហប្រជាជាតិបានកត់សម្គាល់វឌ្ឍនភាពនៅក្នុងដំណើរការចរចានៅក្នុងក្របខ័ណ្ឌគណៈកម្មាធិការរដ្ឋធម្មនុញ្ញនៅ រយៈពេលចុងឆ្នាំ២០២០ ហើយចាត់ទុកថា នេះជាឱកាសដើម្បីសម្រេចបានជំហានលោត ផ្លោះក្នុងកិច្ចចរចាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក៏ដូចជានៅក្នុងដំណើរការ នយោបាយនៅស៊ីរីទៀតផង។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បាន សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិ ចំពោះស៊ីរី នៅក្នុងការជំរុញដំណើរការនយោបាយក៏ដូចជាក្នុងការកែលម្អ ស្ថានភាពមនុស្សធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ