វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាបន្តដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា

(VOVWORLD) - វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើន ជំនួយមនុស្សធម៌ ក្នុងនោះមានការជួយគាំទ្រដល់ប្រតិបត្តិការនៃទីភ្នាក់ងារអង្គការ សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) សំដៅជួយប្រជាជន ប៉ាឡេស្ទីនជំនះលើការលំបាកឲ្យបានឆាប់ នាំឲ្យជីវភាពរស់នៅវិលត្រឡប់ទៅរកស្ថិរ ភាពឡើងវិញ។

នាថ្ងៃទី២១ ខែឧសភា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានពាក់ព័ន្ធដល់ការដែល អ៊ីស្រាអែលនិងចលនាហាម៉ាស់បានឯកភាពគ្នងលើកិច្ចព្រមព្រៀងឈប់បាញ់មួយ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានលើក ច្បាស់ថា វៀតណាមអបអរសាទរហើយអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាគោរព អនុវត្តន៍ យ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ដែលទើបតែសម្រេចបាន មិនមានសកម្ម ភាពបណ្ដាលឲ្យស្ថានភាពស្មុគស្មាញថែមទៀត។ វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងផ្សះផ្សារបស់សហគមន៍អន្តរជាតិ ជាពិសេសគឺអង្គការសហប្រជាជាតិ និងប្រទេសពាក់ព័ន្ធមួយចំនួន។ វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើន ជំនួយមនុស្សធម៌ ក្នុងនោះមានការជួយគាំទ្រដល់ប្រតិបត្តិការនៃទីភ្នាក់ងារអង្គការ សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) សំដៅជួយប្រជាជន ប៉ាឡេស្ទីនជំនះលើការលំបាកឲ្យបានឆាប់ នាំឲ្យជីវភាពរស់នៅវិលត្រឡប់ទៅរកស្ថិរ ភាពឡើងវិញ។
ដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាពនិងយូរអង្វែងក្នុងតំបន់ វៀត ណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធនានា បន្តដំណើរការសន្តិភាពមជ្ឈឹមបូព៌ា ដោយឈរ លើដំណោះស្រាយ រដ្ឋ២ ឲ្យបានស្របតាមច្បាប់អន្តរជាតិនិងសេចក្ដីសម្រេចចិត្ត ពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ