វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃគ្នារាំងស្កាត់ភាពអត់ឃ្លាននិងជួយឧបត្ថម្ភដល់ប្រជាជនយេម៉ែន
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៤ ខែធ្នូ បានបើកកិច្ចប្រជុំជាប្រចាំតាមប្រព័ន្ធវីដេអូ ដោយពិភាក្សាអំពីស្ថានភាពរបស់ យេម៉ែន។
ទិដ្ឋភាពនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ |
ថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋ ទូត ប្រធានស្ថានបេសកកម្ម វៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានសម្តែងការព្រួយបារម្ភ អំពីស្ថានភាពប្រយុទ្ធដែលកំពុងកើនឡើងនាពេលថ្មីៗនេះ ដោយអំពាវនាវ ឲ្យសហគមន៍អន្តរ ជាតិ រួមដៃគ្នាដើម្បីរាំងស្កាត់ភាពអត់ឃ្លាន និងបន្តជួយឧបត្ថម្ភសម្រាប់ យេម៉ែនក្នុងឆ្នាំ ២០២១។ លោកឯកអគ្គរដ្ឋទូតក៏បានទទួលស្គាល់ថា ក្រុមអ៊ីស្លាម Houthis បានអនុញ្ញាតឲ្យក្រុមជំនាញការ ធ្វើការត្រួតពិនិត្យនិងជួសជុលនាវា Safer ព្រមទាំងបានស្វាគមន៍អង្គការសហប្រជាជាតិនិងប្រទេសជាសមាជិកដែលបានផ្តល់ជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុនិងបរិក្ខា ដល់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ ដើម្បីបំពេញបេសកកម្មនេះ។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានជំរុញឱ្យភាគីពាក់ព័ន្ធនៅយេម៉ែន គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដោយផ្តោតលើកិច្ចការពារស្ត្រីនិងកុមារនិងយល់ព្រមយ៉ាងឆាប់ៗ នូវសេចក្តីប្រកាសរួម ស្តីពីបទឈប់បាញ់ទូទាំងប្រទេស។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឱ្យភាគីនានា ជំរុញការអនុវត្តកិច្ចព្រមព្រៀង Stockholm និងកិច្ចព្រមព្រៀង Riyadh ដើម្បីនាំមកនូវសន្តិភាពនិងស្ថិរភាពជូនដល់យេម៉ែនផងដែរ៕