វៀតណាមអំពាវនាវឲ្យអង្គការសហប្រជាជាតិកសាងយុទ្ធសាស្ត្ររយៈពេលវែងស្ដីពីការបង្ការទប់ស្កាត់ជំលោះ

(VOVWORLD) -អញ្ជើញថ្លែងមតិនៅក្នុងសម័យពិភាក្សាដោយប្រធានបទ បញ្ហាសាកល្បងនាបច្ចុប្បន្នចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រៀបចំឡើងនាថ្ងៃទី ២០ ធ្នូ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានគណៈប្រតិភូវៀតណាមនៅ អង្គការសហប្រជាជាតិ បានឲ្យដឹងថា អង្គការសហប្រជាជាតិគប្បីកសាងយុទ្ធសាស្ត្ររយៈពេលវែង និងលើគ្រប់ជ្រុងជ្រោយអំពី ការបង្ការទប់ស្កាត់ជំលោះ និងរក្សារឹងមាំសន្តិភាព។ ក្នុងនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគប្បីពង្រីកថែមទៀតភារកិច្ចរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។
វៀតណាមអំពាវនាវឲ្យអង្គការសហប្រជាជាតិកសាងយុទ្ធសាស្ត្ររយៈពេលវែងស្ដីពីការបង្ការទប់ស្កាត់ជំលោះ - ảnh 1វៀតណាមអំពាវនាវឲ្យអង្គការសហប្រជាជាតិ
កសាងយុទ្ធសាស្ត្ររយៈពេលវែងស្ដីពីការបង្ការទប់ស្កាត់ជំលោះ 

អញ្ជើញថ្លែងមតិនៅក្នុងសម័យពិភាក្សាដោយប្រធានបទ បញ្ហាសាកល្បងនាបច្ចុប្បន្នចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រៀបចំឡើងនាថ្ងៃទី ២០ ធ្នូ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានគណៈប្រតិភូវៀតណាមនៅ អង្គការសហប្រជាជាតិ បានឲ្យដឹងថា អង្គការសហប្រជាជាតិគប្បីកសាងយុទ្ធសាស្ត្ររយៈពេលវែង និងលើគ្រប់ជ្រុងជ្រោយអំពី ការបង្ការទប់ស្កាត់ជំលោះ និងរក្សារឹងមាំសន្តិភាព។ ក្នុងនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគប្បីពង្រីកថែមទៀតភារកិច្ចរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

ស្ដីពីស្ថានភាពនៅតំបន់អាស៊ី ប៉ាស៊ីហ្វិកនោះ លោកស្រី Nguyen Phuong Nga បានអះអាងនូវទស្សនរបស់វៀតណាមគឺគាំទ្រការរំសាយ នុយក្លេអ៊ែរនៅ ឧបទ្វីបកូរ៉េ ដោយសន្តិវិធី។ លោកស្រីបានអះអាងអំពីការសន្យារបស់វៀតណាមក្នុងការរក្សាសន្តិភាព និងស្ថិរភាពតំបន់ ហើយអំពាវនាវឲ្យភាគីទាក់ទិននានាដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី និងអនុវត្ត សេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។


ប្រតិកម្មទៅវិញ

ផ្សេងៗ