វៀតណាមអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ផ្សារភ្ជាប់ជាមួយនឹងការអភិរក្សជីវៈចម្រុះ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកម្មវិធីឯកអគ្គរដ្ឋទូតផ្សព្វផ្សាយស្តីពីការអភិរក្សជីវៈចម្រុះ នារសៀលថ្ងៃទី ២៦ ខែកញ្ញា នៅខេត្ត Lam Dong នាយកដ្ឋានរុក្ខាប្រមាញ់ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានសម្របសម្រួលជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) ដើម្បីរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីតភ្ជាប់ជាមួយនឹងការអភិរក្សជីវៈចម្រុះ”។
ថ្លែងនៅក្នុងសិក្ខាសាលានេះ លោក Trieu Van Luc អនុប្រធាននាយកដ្ឋានរុក្ខាប្រមាញ់បានឲ្យដឹងថា ជាមួយនឹងផ្ទៃដីព្រៃឈើជាង ១៤,៧ លានហិកតា ព្រៃឈើរបស់វៀតណាមគឺជាជម្រកសត្វព្រៃ និងរុក្ខជាតិរាប់ម៉ឺនប្រភេទ។ ព្រៃឈើក៏ជាកន្លែងរស់នៅសម្រាប់មនុស្សប្រហែល ២៥ លាននាក់ដែលពឹងផ្អែកលើព្រៃឈើ ក្នុងចំណោមនោះ ភាគច្រើនជាសហគមន៍ជនជាតិភាគតិច ដែលមានលក្ខណៈវប្បធម៌ និងអត្តសញ្ញាណជាតិដែលផ្សាភ្ជាប់ជាមួយព្រៃឈើ។ នេះគឺជាសក្តានុពលដ៏ធំធេងក្នុងការអភិវឌ្ឍតម្លៃប្រើប្រាស់នៃប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។
“យើងមិនត្រឹមតែថែរក្សា និងការពារព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់តួនាទី និងអត្ថប្រយោជន៍ពីការអភិរក្សជីវចម្រុះ ដើម្បីបម្រើជីវភាពសង្គមរបស់មនុស្សផងដែរ។ ជាមួយនឹងសក្ដានុពល គុណសម្បត្តិ និងយន្តការគោលនយោបាយកំពុងបានកែលំអរ នាពេលខាងមុខ នឹងបន្តផ្តោតការយកចិត្តទុកដាក់លើការអភិរក្សជីវចម្រុះ និងផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ធម្មជាតិ”។
នៅក្នុងសិក្ខាសាលានេះ វាគ្មិនបានលើកឡើងថា វៀតណាមត្រូវការគោលនយោបាយ យុទ្ធសាស្ត្រ និងវិធីសាស្រ្តសមស្របបន្ថែមទៀត ដើម្បីជំរុញការធ្វើពិពិធកម្មទម្រង់នៃការផ្តល់សេវាប្រព័ន្ធអេកូឡូស៊ីព្រៃឈើ៕