វៀតណាមអភិវឌ្ឍន៍ទេសចរណ៍ចីរភាព

វៀតណាមអភិវឌ្ឍន៍ទេសចរណ៍ចីរភាព - ảnh 1
សិក្ខាសាលា ស្ដីអំពី៖ អនុវត្តរូបភាពផ្កាឈុកពណ៌បៃតងជាសញ្ញាទេសចរណ៍ក្នុងប្រព័ន្ធមូលដ្ឋានស្នាក់នៅទេសចរណ៍វៀតណាម។

          (VOV)_ក្នុងក្របខ័ណ្ឌ​បណ្ដាសកម្មភាពនៃសប្ដាហ៍ទេសចរណ៍បៃតង​ វាលតំ
នាបទន្លេ Cuu Long ២០១៥ នាព្រឹកថ្ងៃទី១ កក្កដានៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្តទៅសិក្ខាសាលា ស្ដីអំពី៖ អនុវត្តរូបភាព​ផ្កាឈុកពណ៌
បៃតងជាសញ្ញាទេសចរណ៍ក្នុងប្រព័ន្ធមូលដ្ឋានស្នាក់នៅទេសចរណ៍វៀតណាម។
 ក្នុងឆ្នាំ ២០១៤កន្លងទៅ ផ្នែកទេសចរណ៍វៀតណាមទទួលភ្ញៀវ​ទេសចរអន្តរជាតិ​
បានជិត៨លាននាក់ និងភ្ញៀវទេសចរក្នុងប្រទេសបានជាង៣៨លាន​នាក់។​  ប៉ុន្តែ 
ការអភិវឌ្ឍន៍ របស់មូលដ្ឋានស្នាក់នៅទេសចរណ៍វៀតណាម នា​បច្ចុប្បន្ន​ មិនទាន់
សមស្របជាមួយការអភិវឌ្ឍន៍ចីរភាពនៅឡើយ។ ដូច្នេះ សិល្ខាសាលា ​លើក​នេះ
បានរៀបចំឡើងដើម្បីរួមចំណែកជំរុញខ្លាំងនូវការអភិវឌ្ឍន៍ទេសចរណ៍​បៃតង់
 ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព ក្នុងផ្នែកមូលដ្ឋានស្នាក់នៅទេសចរណ៍របស់
វៀតណាម។ លោក Nguyen Van Tuan អគ្គនាយក នាយកដ្ឋានទេសចរណ៍​វៀត
ណាមបានអោយដឹងថា៖

         

          “ សិក្ខាសាលាលើកនេះបាននាំមកនូវតំលៃជំនាញ មានផលប្រយោជន៍ជា
ច្រើន ​សំរាប់អ្នកធ្វើទេសចរណ៍នានា។ នេះគឺជាលទ្ធផលនៃការខំប្រឹងប្រែងរបស់
ផ្នែក​ទេសចរណ៍វៀតណាម​ ដើម្បីអនុវត្តការតម្រង់ទិសអភិវឌ្ឍន៍ទេសចរណ៍​វៀត
ណាមដល់ឆ្នាំ ២០២០ និងចក្ខវិស័យដល់ឆ្នាំ ២០៣០៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ