វៀតណាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រភពថាមពលកកើតឡើងវិញ
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានអភិវឌ្ឍយ៉ាងខ្លាំងក្លានូវប្រភពថាម ពលកកើតឡើងវិញ ជាពិសេសគឺថាមពលពន្លឺព្រះអាទិត្យនិងថាមពលកម្លាំងខ្យល់ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ដល់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពផងដែរ។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ tapchicongthuong.vn) |
ក្នុងជំនួបធ្វើការជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង ប្រចាំវៀតណាម លោក Gareth Ward នៅថ្ងៃទី១៩ ខែឧសភា អំពីខ្លឹមសារពាក់ព័ន្ធ ដល់កិច្ចប្រជុំកំពូលអំពីការប្រែប្រួលអាកាសធាតុ (COP26) រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien បានអបអរសាទរគំនិតផ្ដួចផ្ដើម អំពីការផ្ទេរប្ដូរថាមពលដែលបំផុសឡើងដោយចក្រភពអង់គ្លេស។ លោករដ្ឋមន្រ្តីបាន បញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានអភិវឌ្ឍយ៉ាងខ្លាំងក្លានូវប្រភពថាម ពលកកើតឡើងវិញ ជាពិសេសគឺថាមពលពន្លឺព្រះអាទិត្យនិងថាមពលកម្លាំងខ្យល់ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ដល់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពផងដែរ។
វៀតណាមកំពុងបន្តអនុវត្តន៍កម្មវិធីជាតិស្ដីពីការប្រើប្រាស់ថាមពលដោយសន្សំសម្ចៃនិងប្រសិទ្ធភាពដំណាក់កាលទី៣ដល់ឆ្នាំ២០៣០។ ដោយមានគោលដៅជំរុញការ អភិវឌ្ឍផ្នែកថាមពលយ៉ាងលឿន ប្រកបដោយចីរភាព ឆ្លើយតបយ៉ាងពេញលេញនឹង តម្រូវការអភិវឌ្ឍសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជន ហើយធានាសន្តិសុខថាម ពលជាតិនោះ វៀតណាមបន្តបង្កើតបរិយាកាសដ៏ងាយស្រួលបំផុតសំដៅទាក់ ទាញដើមទុនវិនិយោគរបស់សង្គមទាំងមូល វិនិយោគិននៅក្នុងនិងក្រៅប្រទេស ចូល ទៅផ្នែកថាមពល។ ជាពិសេស ការលើកទឹកចិត្តការអភិវឌ្ឍប្រភពថាមពលកកើតឡើង វិញ និងជំរុញយ៉ាងខ្លាំងការប្រើប្រាស់ថាមពលដោយសន្សំសម្ចៃនិងប្រសិទ្ធភាពនោះ គឺជាទស្សនៈឥតងាករេរបស់រដ្ឋា ភិបាលវៀតណាមក្នុងការអភិវឌ្ឍផ្នែកថាមពលផងដែរ។ លោករដ្ឋមន្រ្តី Nguyen Hong Dien មានប្រសាសន៍ថា៖ “ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបាននិងកំពុងកសាងគោលនយោបាយ អនុវត្តន៍បណ្ដាភារកិច្ច ដំណោះស្រាយដើម្បីជំរុញដំណើរការផ្លាស់ប្ដូររចនាសម្ព័ន្ធផ្នែក ថាមពល តាមទិសដៅពង្រីកសក្ដានុពលផ្ទៃក្នុង ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការ ការជួយឧបត្ថម្ភរបស់ដៃគូអភិវឌ្ឍនានាផងដែរ។ រាល់យន្តការសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ពិតជាមានអត្ថន័យដ៏ធំចំពោះការអភិវឌ្ឍផ្នែកថាមពលនិងខឿនសេដ្ឋកិច្ច របស់វៀតណាម”៕