វៀតណាមអភិវឌ្ឍវ៉ាក់សាំងដ៏មានប្រសិទ្ធភាពដំបូងគេលើពិភពលោកប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក

(VOVWORLD) - កាលពីថ្ងៃទី ១ ខែកក្កដា កាសែត កសិកម្មសព្វថ្ងៃ របស់ប្រទេសអាល្លឺម៉ង់ បាន ចុះផ្សាយថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) ប្រទេសវៀត ណាមបានអភិវឌ្ឍវ៉ាក់សាំងពាណិជ្ជកម្មប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពដំបូង បង្អស់លើពិភពលោកប្រឆាំងនឹងជំងឺរាតត្បាតនេះ។ 

វៀតណាមអភិវឌ្ឍវ៉ាក់សាំងដ៏មានប្រសិទ្ធភាពដំបូងគេលើពិភពលោកប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក - ảnh 1កាសែត កសិកម្មសព្វថ្ងៃ របស់ប្រទេសអាល្លឺម៉ង់ ចុះផ្សាយអំពីវ៉ាក់សាំងប្រឆាំងជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) របស់វៀតណាម។ 
យោងតាមអត្ថបទនេះ ជំងឺរាត ត្បាត ASF កំពុងបង្កឲ្យអ្នកចិញ្ចឹមជ្រូកនៅលើពិភពលោកមានការព្រួយបារម្ភយ៉ាង ខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមទើបតែបានប្រកាសថា ខ្លួនសម្រេចបាន ជោគជ័យដំបូង នៅពេលដែលនៅចុងខែមិថុនាកន្លងទៅ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទ វៀតណាមបានប្រកាសពីការផលិតដោយជោគជ័យនូវវ៉ាក់សាំងប្រកបដោយ ប្រសិទ្ធភាពនិងជាវ៉ាក់សាំងពាណិជ្ជកម្មដំបូងគេ ក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត ASF លើពិភពលោក។ តាមការគ្រោងទុក នាដើមខែកក្កដានេះ ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាមនឹងប្រកាសជាផ្លូវការហើយផ្ដល់អាជ្ញាប័ណ្ណចែកចាយ វ៉ាក់សាំងបង្ការ ASF៕

ប្រតិកម្មទៅវិញ

ផ្សេងៗ