វៀតណាម-អាមេរិកនឹងសម្រេចកិច្ចចរចារ TPP យ៉ាងឆាប់ៗ

វៀតណាម-អាមេរិកនឹងសម្រេចកិច្ចចរចារ TPP យ៉ាងឆាប់ៗ - ảnh 1
ព្រឹទ្ធសមាជិកអាមេរិកលោក Benjamin Cardin (រូបថតៈ Wordpress)


(VOVworld)-ក្នុងការជួបសន្ទនាជាមួយព្រឹទ្ធសមាជិកអាមេរិកលោក Benjamin Cardin ប្រធានអនុគណៈកម្មាធិការអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក ចំណុះគណៈកម្មាធិការ កិច្ចការ
បរទេសព្រឹទ្ធសភាអាមេរិក នាថ្ងៃទី២៧ឧសភា ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តី
ក្រសួងការបរទេសវៀតណាម​លោក Pham Binh Minh បានអបអរសាទ ដំណើរ
ទស្សនកិច្ចវៀតណាមរបស់ព្រឹទ្ធសមាជិកលោក Benjamin Cardin និងចាត់ទុកថា ឥឡូវនេះជាពេលវេលាអំណោយផលសម្រាប់អភិវឌ្ឍន៍ទំនាក់ ទំនងរវាងប្រទេស
ទាំងពីរ។ លោក​Pham Binh Minh បានស្នើរដ្ឋសភាអាមេរិក គាំទ្រ និងបង្កើនការផ្លាស់
ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់  ក៏ដូចជាធ្វើអន្តរគមន៍ឲ្យ រដ្ឋាភិបាលអាមេរិកបើក
ទ្វាទីផ្សារសម្រាប់ទំនិញវៀតណាម។ លោក Benjamin Cardin សម្តែងការគាំទ្រចំពោះ
ភាគីទាំងពីរក្នុងការបន្តអនុវត្តន៍ប្រកបដោយជោគ ជ័យដៃគូលើគ្រប់វិស័យ និង
មានបំណងថា វៀតណាមនិងអាមេរិករួមជាមួយ ប្រទេសដទៃសម្រេចបានកិច្ច
ចរចារ TPP យ៉ាងឆាប់ៗ ។ ភាគីទាំងពីរក៏បាន ពិភាក្សាចំពោះរាល់បញ្ហាដែលតំបន់
និងអន្តរជាតិរួមការយកចិត្តទុកដាក់ ក្នុងនោះ មានសភាពការណ៍នាសព្វថ្ងៃនៅ
សមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ