វៀតណាម-អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រអប់រំសុខាភិបាល
|
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូសមាជិកសភាជាន់ទាបអាមេរិកលោក John Kline (VOV) |
Vovworld-នាព្រឹកថ្ងៃទី៣មិថុនានៅទីស្ដីការខុទ្ទកាល័យរដ្ឋសភាវៀតណាម
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយគណៈ
ប្រតិភូសមាជិកសភាជាន់ទាបអាមេរិកលោក John Kline សមាជិកគណបក្ស
សាធារណរដ្ឋនិងជាប្រធានគណៈកម្មាធិការអប់រំនិងការងារដែលកំពុងបំពេញ
ទស្សនកិច្ចនៅវៀតណាម។ បញ្ហាសមុទ្រខាងកើតជាមួយការដែលចិនដាក់ស្ថានីយ៍
Haiyang Shiyou 981 ខុសច្បាប់ក្នុងដំបន់ខ្ពង់រាបបាតសមុទ្រនិងដំបន់សេដ្ឋកិច្ចផ្ដាច់
មុខរបស់វៀតណាមក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរវៀត
ណាម-អាមេរិកជាចំណុចស្នូលត្រូវបានផ្ដោតទៅលើក្នុងពិធីទទួលជួបសន្ទនា។
ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា បក្ស រដ្ឋាភិបាលនិងរដ្ឋសភា
ប្រជាជនវៀតណាមនៅក្នុងនិងក្រៅប្រទេសសម្ដែងមុនក៏ដូចជាក្រោយទស្សនៈ
ប្តេជ្ញាតស៊ូការពារអធិបតេយ្យភាពរក្សាបរិយាកាសសន្តិភាពស្ថិរភាពដើម្បីអភិវឌ្ឍន៍
ប្រទេសជាតិ។ ប្រធានរដ្ឋសភាបានអំពាវនាវសហគមន៍អន្តរជាតិគាំទ្រវៀតណាមក្នុង
ការតស៊ូត្រឹមត្រូវនេះ។ រីឯលោក John Kline បានឲ្យដឹងថា អាមេរិកគាំទ្រទស្សនៈនិង
គោលជំហររបស់វៀតណាមក្នុងការតស៊ូការពារអធិបតេយ្យភាពនិងមានបំណង
បណ្ដាភាគីមានដំណោះស្រាយដោះស្រាយស្ថានភាពនាបច្ចុប្បន្នដោយការទូតនិង
សន្តិភាព៕