វៀតណាមអាមេរិកបង្កើនការផ្លាស់ប្ដូរបទពិសោធន៍លើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - នាយប់ថ្ងៃទី១ កក្កដា នៅទីស្នាក់ការស្នងការទាក់ទងអន្តរជាតិ (ក្រសួង ការពារប្រទេសវៀតណាម) លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក David F. Helvey ជំនួយការស្ដីទីរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក។
វៀតណាមអាមេរិកបង្កើនការផ្លាស់ប្ដូរបទពិសោធន៍លើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1តំណាងរបស់វៀតណាមចូលរួមជំនួបពិភាក្សា។ (រូបថត៖ qdnd.vn) 

ភាគីទាំងពីរបានជម្រាបជូនព័ត៌មានស្ដីពីស្ថានភាពបង្ការ ប្រយុទ្ធ ប្រឆាំងជម្ងឺ Covid-19 នៅប្រទេសនីមួយៗ ហើយចែករំលែកការលំបាក ដែលប្រទេសទាំងពីរកំពុងជួបប្រទះ ព្រមទាំងថ្លែងអំណរគុណដោយបាន គាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនាពេលកន្លងទៅ ក៏ដូចជាឯកភាពគ្នានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងបញ្ហានេះផងដែរ។

ចំពោះទំនាក់ទំនងវៀតណាម-អាមេរិក ភាគីទាំងពីរបានឯកភាពថា នា ពេលខាងមុខនឹងជំរុញវិស័យសហប្រតិបត្តិការនានាឲ្យបានសក្តិសមនឹង ក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគី ក្នុងនោះផ្ដោតសារសំខាន់លើវិស័យជំនះ ពុះពារលើផលវិបាកដោយសង្គ្រាមនិងវិស័យរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពក្នុងតំបន់និងលើពិភពលោកដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងឯកភាពថា ការគោរពច្បាប់ អន្តរជាតិក្នុងការដោះស្រាយជម្លោះ គឺជាវិធានការដ៏សំខាន់ដែលរួមចំណែក ទៅក្នុងការកសាងជំនឿទុកចិត្ត សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមក្នុង តំបន់និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ