វៀតណាម-អាមេរិកបង្កើនទំនាក់ទំនងមិត្តភាពប្រជាជន

(VOVworld) – នារសៀលថ្ងៃទី ២២ វិច្ឆិកា នៅទីក្រុងហាណូយ អនុប្រធាន អចិន្ត្រៃយ៍នៃសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម លោក  Nguyen Van Kien បានទទួលជួបគណៈបប្រតិភូអង្គការ “អតិតយុទ្ធជនក្នុងបណ្ដាសង្គ្រាមនៅ
ឯបរទេស” (VFW) របស់អាមេរិក ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍ William
A. Bill Thien ។ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់គណៈប្រតិភូ VFW ចាប់
ពីថ្ងៃទី ២០​ ដល់ទី ២៤ វិច្ឆិកា គឺសំដៅស្វែងយល់អំពីកិច្ចសហប្រតិបត្តិការរវាង​
វៀតណាមនិងអាមេរិកក្នុងការដោះស្រាយបញ្ហាទាហានអាមេរិកបានបាក់ខ្លួន
ក្នុងសង្គ្រាមនៅវៀតណាម (MIA)។ អនុប្រធាន Nguyen Van Kien បានចាត់ទុក
ថា៖ ដោយឈរលើស្មារតី “ស្លេះទុករឿងអតីតកាល ឆ្ពោះទៅអនាគត”​ VFW​ ត្រូវយកចិត្តទុកដាក់ដាល់បញ្ហាមនុស្សធម៌និងការជំនះពុះពារលើផលវិបាកនៃ
សង្គ្រាម ដូចជា បញ្ហាជាតិគីមីពូលព័ណ៍ឡឿងទុំ Dioxin មីនគ្រាប់បែកនៅសេស
សល់ក្រោយសង្គ្រាមនៅវៀតណាម។ ក្រៅពីនោះ VFW ត្រូវការបង្កើនកិច្ចសហ
ប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្ដាអង្គការដើម្បីជំរុញទំនាក់ទំនងមិត្តភាពរវាង
ប្រជាជននិងអតីតយុទ្ធជននៃប្រទេសទាំង ២ វៀតណាមនិងអាមេរិក ឲ្យខ្លាំង
ក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ