|
គណៈប្រតិភូវៀតណាមគ្រោងនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៣លើវិស័យ
យុត្តិធម៌ជាមួយអ៊ូស្ត្រាលី (Image: Vietnam+) |
(VOVworld) – តាមសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលអ៊ូស្ត្រាលី ចាប់ពីថ្ងៃទី ១៣
ដល់ទី ១៦ មេសា ក្រុមការងារនៃក្រសួងយុត្តិធម៌វៀតណាមដឹកនាំដោយរដ្ឋមន្ត្រី
លោក Ha Hung Cuong បានទៅដំណើរទស្សនកិច្ចការងារនៅអ៊ូស្ត្រាលី។ គោលដៅ នៃដំណើរទស្សនកិច្ចនៅអ៊ូស្ត្រាលីលើកនេះគឺសំដៅលាតត្រដាងអនុវត្តអនុស្សារ
ណៈយោគយល់គ្នារវាងក្រសួងយុត្តិធម៌វៀតណាមនិងក្រសួងអគ្គព្រះរាជអាជ្ញា
អ៊ូស្ត្រាលីដែលត្រូវបានចុះហត្ថលេខានាថ្ងៃទី១០ មេសា ឆ្នាំ ២០១២ ដើម្បីបង្កើន ទំនាក់ទំនងសហប្រតិបត្តិការរវាងបណ្ដាស្ថាប័នច្បាប់និងយុត្តិធម៌នៃប្រទេសទាំង
២។ ភាគីទាំង ២ ក៏បានអះអាងនូវការបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យ
ជួយឧបត្ថម្ភខាងយុត្តិធម៌ខាងរដ្ឋបវេណីនិងពាណិជ្ជកម្ម។ ក៏ក្នុងដំណើរទស្សនកិច្ច
លើកនេះ គណៈប្រតិភូវៀតណាមក៏បានផ្លាស់ប្តូរអំពីបទពិសោធន៍កសាងច្បាប់
ព្រហ្មទ័ណ្ឌតាមទិសបង្កើនច្បាប់ភាវូបនីយកម្មបណ្ដាកិច្ចព្រមព្រៀងអន្តរជាតិក្នុង
ប្រទេសដែលវៀតណាមជាសមាជិកសំដៅធានាល្អជាងសិទ្ធិមនុស្សរួមចំណែក
អភវិឌ្ឍន៍កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងនឹងបទល្មើស ជាដើម។ ក៏ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះគណៈប្រតិភូវៀតណាមគ្រោងនឹង
ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៣ លើវិស័យយុត្តិធម៌ជាមួយ
អ៊ូស្ត្រាលី៕