វៀតណាម-អូស្ត្រាលីបង្កើនទំនាក់ទំនងមិត្តភាព
(VOVworld)-នាថ្ងៃទី១៩ឧសភា នៅទីស្តីការសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម
(នៅទីក្រុងហាណូយ វៀតណាម) ប្រធានសមាគមមិត្តភាពវៀតណាម- អូស្រ្តាលី
លោកTran Van Nhungនិងប្រធានសមាគមមិត្តភាពអូស្រ្តាលី-វៀតណាមលោក
Kim Sampson បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង សមាគម
ទាំងពីរ។ ក្នុងអនុស្សារណៈនេះ បានលើកច្បាស់ថា សមាគមទាំងពីរខាងលើ មានគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពរវាងភាគីទាំងពីរ និងវាយ តម្លៃ
ខ្ពស់ចំពោះសារៈសំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ
និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងមានផលប្រយោជន៌សម្រាប់
សមាគមទាំងពីរ។
|
វៀតណាម-អូស្ត្រាលីបង្កើនទំនាក់ទំនងមិត្តភាព |
ក្នុងពិធី លោក Kim Sampson បានចែករំលែកថា នាពេលថ្មីៗនេះ បណ្តា សមាជិកនៃសមាគមអូស្រ្តាលី-វៀតណាម មានការយកចិតតទុកដាក់ដល់ សភាពការណ៍នៅសមុទ្រខាងកើត និងអះអាងថា ការដែលចិនបានដាក់
ស្ថានីយ៍ខួង Haiyan Shiyou ដោយខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិង
តំបន់ខ្ពង់រាប បាតសមុទ្ររបសវៀតណាម បានជះឥទ្ធិពលដល់សន្តិភាពនិង
ស្ថិរភាពក្នុងតំបន់។ ដោយឈរលើស្មារតីនៃអនុស្សារណៈនេះ សមាគម
មិត្តភាពអូស្ត្រាលី-វៀតណាម នឹងជូនលិខិតទៅកាន់រដ្ឋមន្រ្តីក្រសួងការ
បរទេសអូស្រ្តាលី ស្នើររដ្ឋមន្រ្តីបញ្ចេញសម្លេង សំដៅរួមចំណែកក្នុងការដោះ
ស្រាយស្ថានភាពនៅសមុទ្រខាងកើតក្នុង សន្តិភាពស្ថិរភាព៕