វៀតណាមអេស្ប៉ាញពន្លឿនពាណិជ្ជកម្មនិងការវិនិយោគ។
(VOVWORLD,) /  
Vovworld-នាថ្ងៃទី២៦មីនានៅទីក្រុងហាណូយប្រទេសវៀតណាមស្ថានទូត
អេស្ប៉ាញប្រចាំវៀតណាមសហការជាមួយសភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាម
រៀបចំសិក្ខាសាលា”អេស្ប៉ាញវៀតណាម៖ឱកាសបង្កើនកិច្ចសហប្រតិបត្តិការ “។
គោលដៅនៃសិក្ខាសាលានេះគឺសំដៅឧទ្ទេសនាមអំពីសក្តានុភាពនិងបង្កើនកិច្ចសហ
ប្រតិបត្តិការរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំង២។ថ្លែងមតិនៅឱកាសនេះឯកអគ្គ
រដ្ឋទូតអេស្ប៉ាញប្រចាំវៀតណាមលោក Alfonso Tena បានគូសបញ្ជាក់ថា៖នេះជា
ឱកាសសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំង២រុករកនិងស្វែងយល់ឱកាសសហប្រតិ
បត្តិការនិងវិនិយោគ។តាមអនុប្រធានសភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាមលោក
Hoang VanDung ថា៖ប្រព័ន្ឋនយោបាយស្ថេរភាពនិងទីផ្សារធំ១ដោយមានចំនួនប្រជាជន
ជិត៩០លាននាក់និងកំលាំងពលករវ័យក្មេងជាដើមនឹងជាប្រៀបខ្លាំងសំរាប់វៀតណាម
ទាក់ទាញបណ្តាវិនិយោគិនបរទេសដែលក្នុងនោះមានវិនិយោគិនអេស្ប៉ាញផង៕
-VOVWORLD,