វៀតណាម-អាហ្សង់ទីនខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥

(VOVWORLD) - បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្សង់ទីនកាលពីថ្ងៃទី ២៤ មេសា (ម៉ោងក្នុង ស្រុក) នៅវិមានប្រធានាធិបតីនៅរដ្ឋធានី Buenos Aires ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអាហ្សង់ទីន លោក Alberto Angel Fernandezt។ 

វៀតណាម-អាហ្សង់ទីនខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសន្ទនាជាមួយប្រធានាធិបតីអាហ្សង់ទីន លោក Alberto Angel Fernandezt។ (រូបថត៖ VOV)
នៅទីនេះ លោកប្រធានរដ្ឋសភាបានអះអាងថា ដំណើរទស្សនកិច្ចនេះបង្ហាញពីបំណងចង់ពង្រឹងទំនាក់ទំនងជាមួយអាហ្សង់ទីន និយាយដោយឡែកនិងតំបន់អាមេរិកឡាទីននិយាយរួម ដើម្បីបន្តជំរុញនិងធ្វើឱ្យស៊ី ជម្រៅថែមទៀតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយ រួមទាំងកិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋ និងកិច្ចការបរទេសរវាងប្រជាជនជាមួយប្រជាជនឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រតាមវិស័យដូចជា ឧស្សាហកម្ម កសិកម្ម និងថាមពល។
មេដឹកនាំទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាហ្សង់ទីន នាពេលកន្លងមក បន្តអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន ជាក់ ស្តែង និងមានប្រសិទ្ធភាព។ មេដឹកនាំទាំងពីរសម្ដែងការពេញចិត្តចំពោះទំហំពាណិជ្ជ កម្មទ្វេភាគីដែលជាចំណុចលេចធ្លោក្នុងទំនាក់ទំនងទ្វេភាគី ដោយសម្រេចបានជាង ៤,៨ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ អាហ្សង់ទីនបន្តជាដៃគូពាណិជ្ជកម្មធំទីបី របស់វៀតណាមនៅអាមេរិកឡាទីន ហើយវៀតណាមបន្តជាទីផ្សារសំខាន់សម្រាប់ ការនាំចេញរបស់អាហ្សង់ទីន និងជាដៃគូធំទីពីររបស់អាហ្សង់ទីននៅអាស៊ីផងដែរ។ មេដឹកនាំទាំងពីរបានឯកភាពគ្នានឹងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនយោបាយ-ការទូត ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ព្រមទាំងឆ្លៀតយក ប្រៀបខ្លាំងពីមុខទំនិញដែលអាចបំពេញគ្នាទៅវិញទៅមក ដើម្បីកិច្ចខិតខំប្រឹងប្រែង នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ