វៀតណាម-អាហ្សង់ទីនរៀបចំសិក្ខាសាលាពន្លឿនពាណិជ្ជកម្ម

វៀតណាម-អាហ្សង់ទីនរៀបចំសិក្ខាសាលាពន្លឿនពាណិជ្ជកម្ម - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ​Diệu Hương/Vietnam+)

(VOVworld)-នាថ្ងៃទី៥សីហា ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនបានរួមសហ
ការ ជាមួយវិទ្យាស្ថានវប្បធម៌អាហ្សង់ទីន-វៀតណាមរៀបចំសិក្ខាសាលាពន្លឿនពាណិ
ជ្ជកម្ម នៅ ខ័ណ្ឌ Lanus ខេត្ត Buenos Aires​ប្រទេសអាហ្សង់ទីន។ ថ្លែងមតិនៅទីនេះ
លោក Oscar Jofre រដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ Lanus
បានសម្តែងនូវគោលបំណងសហប្រតិបត្តិ ការលើវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច
ជាមួយវៀតណាម។ លោករូបនេះឲ្យដឹងថែមទៀតថា Lanus មានតម្រូវការនាំចូល
ផលិតផលប្រើប្រាស់របស់វៀតណាម ដូចជាគ្រឿងអេឡិចត្រូនិក តម្បាញកាត់ដេ
ព្រមទាំងឧទ្ទេសនាមនូវមុខទំនិញជាប្រៀបខ្លាំងរបស់តំបន់នេះដូចជា ផលិតផលធ្វើ
ពីស្បែកនិងគ្រឿងបន្លាស់រថយន្ត។ ក្នុងពេលជាមួយគ្នានោះ អនុព័ន្ធពាណិ ជ្ជកម្មវៀត
ណាម លោកស្រី Nguyen Thi Thanh Van ក៏បានធ្វើការផ្តល់ចម្លើយទាក់ទិនទៅ នឹង
ការវិនិយោគនិងនាំចេញនាំចូលទំនិញនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ