វៀតណាម-អេហ្ស៊ីបបង្កើនកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មលើវិស័យសេវ៉ាកម្ម logistics
|
វៀតណាម-អេហ្ស៊ីបបង្កើនកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មលើវិស័យសេវ៉ាកម្ម logistics (Image: VNA) |
(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅទ្វីបអឺរ៉ុប តំបន់មជ្ឈឹមបូព៌ារនិងទ្វីបអាហ្វ្រិក
នាថ្ងៃទី ២៧ កក្កដា ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Saigon New Port (SNP) របស់វៀតណាម
បានជួបធ្វើការជាមួយបណ្តាអង្គភាពអាជីវកម្មជួរមុខនៅអេហ្ស៊ីបសំដៅ ស្វែងរកឱកាស
សហប្រតិបត្តិការធ្វើអាជីវកម្មលើវិស័យភ័ស្តុភារនិងសេវ៉ាកម្ម logistics ។ ក្នុងជំនួបធ្វើ
ការនេះ ភារៈធារីរបស់វៀតណាមប្រចាំនៅអេហ្ស៊ីប លោក Nguyen Hong Son បានចាត់
ទុកថា៖ វៀតណាមនិងអេហ្ស៊ីបមានសក្តានុភាព សហប្រតិបត្តិការលើវិស័យភស្តុភារ
និងសេវ៉ាកម្ម logistics។ តំណាងនឹងអង្គភាពអាជីវកម្ម ចំនួន ២០ ចំណុះសមាគសេវ៉ាកម្ម
logistics អន្តរជាតិរបស់អេហ្ស៊ីប (EIFFA) SNP មានគោលបំណងសហប្រតិបត្តិការធ្វើ
អាជីវកម្មជាមួយ SNP សំដៅផ្តល់សេវ៉ាកម្មដ៏គ្រប់គ្រាន់សំរាប់ក្រុមហ៊ុននាំចេញនាំ
ចូលនានានៃប្រទេសទាំង ២។ អង្គភាព អាជីវកម្មអេហ្ស៊ីបបានឲ្យដឹងថា៖ គេនឹងមក
ទស្សនកិច្ចនៅវៀតណាមដើម្បីឆ្ពោះ ទៅបង្កើតទំនាក់ទំនងសហប្រតិបត្តិការយូរ
អង្វែងជាមួយ SNP៕