វៀតណាមអះអាងកាត់បន្ថយភាពក្រីក្រជាគោលដៅខ្ពស់បំផុតនៃការខំប្រឹងប្រែងអភិវឌ្ឍន៍សកល
|
វៀតណាមអះអាងកាត់បន្ថយភាពក្រីក្រជាគោលដៅខ្ពស់បំផុតនៃការខំប្រឹងប្រែងអភិវឌ្ឍន៍សកល (vietnamplus.vn) |
Vovworld-ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១៣កុម្ភៈនៅទីស្ដីការនៃអង្គការសហប្រជាជាតិ
នៅទីក្រុង New York គណៈកម្មាធិការអភិវឌ្ឍន៍សង្គមចំណុះក្រុមប្រឹក្សាសេដ្ឋកិច្ច
និងសង្គមអង្គការសហប្រជាជាតិ (ECOSOC) បានរៀបចំសម័យប្រជុំលើកទី៥៣
ដោយប្រធានបទ “ផ្លាស់ប្តូរថ្មីការត្រិះរិះនិងបង្កើនអភិវឌ្ឍន៍សង្គមក្នុងពិភពលោក
ទំនើប”។ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានគណៈប្រតិភូដំណាងអចិន្ត្រៃយ៍
វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិបានចូលរួមសម័យប្រជុំ។
នាព្រឹកថ្ងៃទី៥កុម្ភៈ ថ្លែងមតិនៅពិធីរំលឹកខួបលើកទី២០នៃសន្និសីទ Copenhagen
ដែលបានរៀបចំក្នុងក្របខ័ណ្ឌសម័យប្រជុំពោលខាងលើ អគ្គលេខាធិការលោក
Ban Ki Moon បានអះអាងឡើងវិញសេចក្តីថ្លែងការណ៍នៃសន្និសីទ Copenhagen
សង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍សមភាពសង្គមជាគ្រឹះស្ថាននៃសន្តិភាពសន្តិសុខដ៏
ចីរភាពនិងមនុស្សជាស្នូលនៃការអភិវឌ្ឍន៍។
នារសៀលថ្ងៃដដែល ឯកអគ្គរដ្ឋទូតវៀតណាម Nguyen Phuong Nga មាន
សន្ទរកថាសំខាន់នៅសម័យពិភាគ្សារួម។ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ការកាត់
បន្ថយភាពក្រីក្របន្តជាគោលដៅខ្ពស់បំផុតនៃការខំប្រឹងប្រែងសកលលោកសំរាប់
អភិវឌ្ឍន៍និងសហគមន៍អន្តរជាតិត្រូវបង្កើនកិច្ចសហប្រតិបត្តិការដើម្បីគោលដៅ
នេះ៕