វៀតណាមអះអាងការប្តេជ្ញាចិត្តប្រឆាំងការនេសាទខុសច្បាប់
(VOVWORLD) -នាថ្ងៃទី២៥ខែមេសា នៅការតាំងពិព័រណ៍ជលផលសកលដែលកំពុងបានប្រារព្ធ នៅទីក្រុងព្រុចសែល (ព្រះរាជាណា ចក្របែលហ្សិក) នោះ ក្រសួងកសិកម្មនិងអភិ វឌ្ឍន៍ជនបទវៀតណាមបានសហការជាមួយសម្ព័ន្ធសមាគមកែច្នៃនិងនាំចេញជលផល វៀតណាម (VASEP) និងស្ថានទូតវៀតណាមប្រចាំនៅបែលហ្សិក បើកសន្និ សីទកាសែត ដើម្បីធ្វើបច្ចុប្បន្នភាពជូនសារព័ត៌មានក៏ដូចជាសហគ្រាសនាំចូល ជលផលនៅអឺរ៉ុបឲ្យជ្រាបអំពីកិច្ចការជាក់ស្តែងនិងវិធានការដែល វៀតណាមកំពុង ប្រតិបត្តិក្នុងការប្រឆាំងការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានការគ្រប់ គ្រង (IUU) ផងដែរ។
ទិដ្ឋភាពនៃសន្និសីទកាសែត |
នៅក្នុងសន្និសីទនេះ លោកស្រី Nguyen Thi Trang Nhung អនុប្រ ធាននាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងសហប្រតិបត្តិការនៃក្រសួង កសិ កម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា វៀតណាមទទួលបានលទ្ធផលវិជ្ជមានលើក្រុមបញ្ហាធំៗចំនួន៦។ ក្នុងនោះ សំខាន់ បំផុតគឺក្របខ័ណ្ឌគតិយុត្តិ ដោយមាន ច្បាប់ជលផលដែលបានអនុម័ត នាថ្ងៃទី២១ខែ វិច្ឆិកាឆ្នាំ២០១៧។ រួមជាមួយគ្នានោះ ការងារគ្រប់គ្រងពីរដ្ឋាភិបាលទៅ ដល់មូលដ្ឋានក៏ត្រូវបានបង្កើន ដើម្បីធានាការប្រតិបត្តិជាបណ្តើរៗ មុននឹងច្បាប់មានសុពលភាព នាថ្ងៃទី១ខែ មការាឆ្នាំ២០១៩ ខាងមុខ។
វៀតណាមវាយតម្លៃខ្ពស់ចំពោះទីផ្សារអឺរ៉ុបនិងមានបំណង រក្សាការនាំចេញ ទៅទីផ្សារឲ្យមានស្ថិរភាព។ សន្និសីទកាសែតដែលប្រព្រឹត្តទៅក្នុងការតាំងពិព័រណ៍ ជលផលសកលព្រុចសែល បានបង្ហាញនូវសុឆន្ទៈរបស់វៀតណាមសម្រាប់ការ ផ្គត់ផ្គង់ឲ្យសហគ្រាសនិងមិត្តទំនិញឲ្យជ្រាបអំពីការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុង ការងារគ្រប់គ្រងផ្នែកជល ផល ធ្វើឲ្យគេនឹងនរចិត្តក្នុងការនាំចូលផលិតផលជនផល របស់វៀត ណាមទៅទីផ្សារអឺរ៉ុបផងដែរ៕