វៀតណាមអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះកូឡុំប៊ីក្នុងការឃ្លាំមើលការប្រតិបត្តិកិច្ចព្រមព្រៀងសន្តិភាព

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមអនឡាញមួយ នៅថ្ងៃទី ១៤ ខែកក្កដា ដើម្បីពិភាក្សាពីសកម្មភាពរបស់ស្ថាប័ន បេសកម្មអង្គការសហប្រជាជាតិ លើការឃ្លាំមើលការប្រតិបត្តិកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ី។ 
វៀតណាមអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះកូឡុំប៊ីក្នុងការឃ្លាំមើលការប្រតិបត្តិកិច្ចព្រមព្រៀងសន្តិភាព - ảnh 1 ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថាប័នបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

នៅក្នុងកិច្ចប្រជុំនេះ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានទទួលស្គាល់ការខិតខំប្រឹងប្រែង និងគាំទ្ររាល់វិធានការដើម្បីរាំងស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជា ការប្រតិ បត្តិកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំ ប៊ីផងដែរ។

ថ្លែងមតិនៅឯកិច្ចប្រជុំ ឯកអគ្គរដ្ឋ ទូតលោក Dang Dinh Quy ប្រធានស្ថាប័នបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិ បាលនិងសភាកូឡុំប៊ីក្នុងការពិភាក្សានូវសេចក្តីព្រាងច្បាប់និងការកំណែទម្រង់រដ្ឋធម្មនុញ្ញ។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវការព្រួយបារម្ភ អំពីស្ថានភាពអំពើហឹង្សានិងការសម្លាប់អតីតទាហាននិងមេដឹកនាំសង្គម។ ទន្ទឹមជាមួយគ្នានោះ លោកក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធ បន្តអនុវត្តសេចក្តីអំពាវនាវរបស់អគ្គលេខាធិការ អំពីបទឈប់បាញ់ជាសកលនិងអនុវត្តវិធានការចាំបាច់ដើម្បីការពារជនស៊ីវិលនៅក្នុងតំបន់ដែលរងជម្លោះ ជាពិសេសស្ត្រីនិងកុមារ។ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy បានស្នើឱ្យក្រុមប្រឹក្សាជាតិបង្រួបបង្រួមជាតិចូលរួមជាមួយអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់និងអន្តរជាតិ ដើម្បីជួយគាំទ្រយ៉ាងសកម្មនូវយន្តការហិរញ្ញវត្ថុនិងដាក់ចេញគំនិតផ្តួចផ្តើមសមស្រប ដើម្បីជួយអតីតទាហានស្ថិរភាពជីវភាពរស់នៅបានឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ