វៀតណាមអះអាងនូវការទទួលខុសត្រូវចំពោះសន្តិសុខសមុទ្រ

(VOVWORLD) - លោកបណ្ឌិត Gerhard Will អតីតជំនាញការអំពី សមុទ្រខាងកើតនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងនយោបាយអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា សុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់សារជាថ្មីម្ដង ទៀតនូវទស្សនៈ ជំហររបស់វៀតណាមក្នុងការធានាសន្តិសុខនាវាចរណ៍និងការដោះ ស្រាយជម្លោះនៅសមុទ្រដោយសន្តិវិធី ក៏ដូចជាលើកឡើងដំណោះស្រាយជាក់លាក់ សម្រាប់បញ្ហានេះផងដែរ។

វៀតណាមអះអាងនូវការទទួលខុសត្រូវចំពោះសន្តិសុខសមុទ្រ - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់បើកចំហតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ក្រោមប្រធានបទ “ពង្រឹងសន្តិសុខសមុទ្រ៖ វិស័យសហប្រតិបត្តិការអន្តរជាតិមួយ”។ (រូបថត៖ VNA)
ព្រឹត្តិការណ៍ដែលនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់បើកចំហតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ក្រោមប្រធានបទ “ពង្រឹងសន្តិសុខសមុទ្រ៖ វិស័យសហប្រតិបត្តិការអន្តរជាតិមួយ” ព្រមទាំងថ្លែងសុន្ទរកថាដ៏សំខាន់ដោយលើក ឡើងសំណើរជាក់ស្ដែងនានា ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងបញ្ហាប្រឈម សន្តិសុខសមុទ្រនោះ បានទទួលការវាយតម្លៃជាវិជ្ជមានរបស់ប្រទេស ជំនាញការ អ្នកប្រាជ្ញា និងមិត្តភក្តិអន្តរជាតិជាច្រើន។
លោកឯកអគ្គរដ្ឋទូត Tirumurti ប្រធានស្ថានបេសកកម្មឥណ្ឌាប្រចាំអ.ស.ប ឲ្យដឹងថា រាល់សំណើររបស់វៀតណាមពាក់ព័ន្ធដល់សន្តិសុខសមុទ្រសុទ្ធតែមាន សារសំខាន់ណាស់ ដែលអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត។ លោកស្រីឯកអគ្គរដ្ឋទូត Vanessa Frazier ប្រធានស្ថានបេសកកម្មម៉ាល់តាបានលើក ច្បាស់ថា យើងសុទ្ធតែជាអ្នកឈ្នះនៅពេលចូលរួម UNCLOS ឆ្នាំ ១៩៨២។ ខ្ញុំបាន សប្បាយរីករាយណាស់ នៅពេលលោកនាយករដ្ឋមន្រ្តីវៀតណាមបញ្ជាក់សារ ជាថ្មីម្ដង ទៀត នៅកិច្ចប្រជុំដ៏សំខាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដោយសារនេះជា ស្ថាប័នកំពូលរបស់អ.ស.បដែលទទួលបន្ទុកការរក្សាសន្តិសុខពិភពលោក។
ចំណែកឯលោកបណ្ឌិត Antonio Albanese ជំនាញការភូមិសាស្ត្រនយោបាយ ពិភពលោក នាយកទីភ្នាក់ងារសារព័ត៌មាន AGC នៅអ៊ីតាលី បានសង្កត់ធ្ងន់ថា វៀត ណាមបានបញ្ជាក់នូវទស្សនៈគាំទ្រចំពោះការធានាសន្តិសុខសមុទ្រដោយឈរលើ គោលការណ៍ច្បាស់លាស់ ឥតងាករេនៅក្នុងក្របខ័ណ្ឌ អ.ស.ប ហើយត្រូវបានដាក់ បញ្ចូលក្នុងក្រមប្រតិបត្តិរួម ដែលជាគោលដៅសំខាន់មួយកំពុងត្រូវបានសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជំរុញនៅតំបន់សមុទ្រខាងកើត។
ក្នុងពេលជាមួយគ្នានោះ លោកបណ្ឌិត Gerhard Will អតីតជំនាញការអំពី សមុទ្រខាងកើតនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងនយោបាយអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា សុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់សារជាថ្មីម្ដង ទៀតនូវទស្សនៈ ជំហររបស់វៀតណាមក្នុងការធានាសន្តិសុខនាវាចរណ៍និងការដោះ ស្រាយជម្លោះនៅសមុទ្រដោយសន្តិវិធី ក៏ដូចជាលើកឡើងដំណោះស្រាយជាក់លាក់ សម្រាប់បញ្ហានេះផងដែរ។ ប្រការនេះបង្ហាញឲ្យឃើញតួនាទីដ៏សំខាន់របស់វៀតណាម ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងសន្តិសុខនាវាចរណ៍នៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ