វៀតណាមអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះHoang Sa នឹង Truong sa

វៀតណាមអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះHoang Sa នឹង Truong sa  - ảnh 1
(Image:Internet)
VOV-  ថ្ងៃទី​១៥កក្កដាឆ្នាំ ២០១២​ បណ្តាញ​​ព័ត៍មាន “សេរីភាពថែម”របស់
តៃវ៉ាន់​(ចិន)​បានផ្សាយថា៖តៃវ៉ាន់កំពុងពិនិត្យមើលការ​ពង្រីកបន្ថែមផ្លូវហោះហើរ​
លើកោះ​Ba Binh ចំណុះប្រជុំកោះ​ Truong sa ​របស់​វៀតណាមចំនួន៥០០​ម៉ែត្រ។
ក្នុងថ្ងៃដដែល​ទីភ្នាក់ងារ សារព័ត៍មាន​  CNA របស់តៃវ៉ាន់ក៏ជូនដំណឹងដែរថា៖​តៃវ៉ាន់
បានរៀបចំបញ្ជូនក្រុមអ្នក ប្រាជ្ញ​១ក្រុម​ទៅកាន់កោះនេះ។​ចំពោះព័ត៍មានទាំងនេះ តំណាងគណះកម្មាការព្រំដែន ជាតិ​ក្រសួងការបរទេសវៀតណាមអះអាងថា៖​វៀត
ណាមមានភ័ស្តុតាងខាងគតិយុតនឹងប្រវត្តិសាស្រ្តគ្រប់គ្រាន់ដើម្បីអះអាងនូវអធិប
តេយ្យភាពចំពោះប្រជុំកោះ​Hoang Sa នឹង Truong saរាល់សកម្មភាពរបស់បណ្តាភាគី
នៅតំបន់ប្រជុំកោះTruong sa​ ដោយ​គ្មានការយល់ព្រមរបស់វៀតណាមគឺជាការ
រំលោភលើអធិបតេយ្យភាពរបស់វៀតណាម​រំលោភ លើច្បាប់អន្តរជាតិ​ ពិសេសគឺ
សន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់ សមុទ្រ​១៩៨២។ តំណាងគណះកម្មាការព្រំដែនជាតិ​ក្រសួងការបរទេសវៀតណាម​សំណូមពរ
ភាគីតៃវ៉ាន់​(ចិន)បញ្ឈប់ភ្លាមបណ្តាសកម្មភាពនឹងផែនការប្រហាក់ប្រហែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ