វៀតណាមអះអាងនូវអធិបតេយ្យភាពមិនប្រកែកបានចំពោះប្រជុំកោះ ទាំង២ Hoang Sa និងTruong Sa។

(VOVWORLD)-នាថ្ងៃទី​២៣កុម្ភះ អ្នកនាំពាក្យក្រសួងការបរទេស
វៀតណាម ​Luong Thanh Nghiបានមានប្រតិកម្មរបស់វៀតណាម
ចំពោះការដែលសារព័ត៏មានចិនបានជូនដំនិងទាក់ទិនដល់សកម្ម
ភាពនៃក្រសួងនិងផ្នែកមួយចំនួនរបស់ចិននៅសមុទ្រខាងកើត
កាលពីដើមឆ្នាំមក។នោះជាការដែលរដ្ឋមន្រ្តីគមនាគមចិនបាន
ទៅកាន់កោះ Hoang Sa។ប្រធាននាយកដ្ឋានកីឡាចិនទៅទស្សនា
កោះ​ Phu Lamដើម្បីពិនិត្យមើលការធ្វើសកម្មភាពកីឡានៅទីនេះ។និងប្រធាននាយកដ្ឋាននេសាទមណ្ឌលShanghai មានផែនការ
សាងសង់មូលដ្ឋាននេសាទត្រីនៅកោះ​ Phu Lam។អ្នកនាំពាក្យ
ក្រសួងការបរទេសវៀតណាម ​Luong Thanh Nghiបានអះអាងថា​វៀតណាមមានអធិបតេយ្យភាពមិនប្រកែកបានចំពោះប្រជុំកោះ
ទាំង​២​ Hoang Sa និង​Truong Sa។បណ្តាសកម្មភាពនៅ ប្រជុំកោះ
ទាំង​២​នេះដោយគ្មានការស្រុះចិត្តពីភាគីវៀតណាមគឺរំលោភ
ទៅលើអធិបតេយ្យភាពរបស់វៀតណាមដ៍ធ្ងន់ធ្ងរនិងដើរផ្ទុយទៅ
នឹងសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រ
ខាងកើត( DO C)។វៀតណាមសំណូំមពរភាគីចិនបញ្ឈប់ភ្លាម
រាល់សកម្មភាពនិងលុបចោលបណ្តាគំរោងការណ៍ដែលរំលោភ
ទៅលើអធិបតេយ្យភាពរបស់វៀតណាមពោលខាងលើ​រួមជាមួយ
ភាគីទាក់ទិន​នានាសហប្រតិបត្តិការរក្សាសន្តិភាពស្ថិរភាពនៅ
សមុទ្រខាងកើត​និងអនុវត្តDO Cដោយមឹងម៉ាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ