វៀតណាមអះអាងយកកត្តាមនុស្សជាមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិង រក្សាសន្តិសុខសង្គម

វៀតណាមអះអាងយកកត្តាមនុស្សជាមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិង រក្សាសន្តិសុខសង្គម - ảnh 1
ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga


(VOVworld)-ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ឧសភានៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេស ទួរគីបានប្រព្រឹត្តទៅសន្និសីទកំពូលពិភពលោកស្តីពីមនុស្សធម៌ ដោយមានការ ចូលរួមរបស់តំណាងជាង៩ពាន់នាក់មកពីប្រទេសចំនួន១៧៣។​ថ្លែងមតិនៅ​
សម័យប្រជុំពេញអង្គ ឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិបានអះ អាងនូវគោលនយោបាយរបស់វៀតណាមគឺយកកត្តាមនុស្សធ្វើជាមជ្ឈមណ្ឌល
និង ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច រក្សាសន្តិសុខនិងមនុស្សធម៌។ វៀតណាមសន្យាអនុវត្តរាល់កាតព្វកិច្ចតាមរយៈឯកសារគតិយុត្តិអន្តរជាតិដែល វៀតណាមជាសមាជិកមួយ និងសហប្រតិបត្តិការស្អិតរមួតជាមួយដៃគូក្នុងតំបន់
និងអន្តរជាតិ​សំដៅបង្កើនសមត្ថភាព្យាករណ៍ជាមុន ទប់ទល់បន្ទាន់ជាមួយនឹង
គ្រោះធម្មជាតិ។

        សន្និសីទពោលខាងលើត្រូវបានរៀបចំឡើងតាមការផ្តើមគំនិតរបស់លោក
Ban Ki-moon ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ដែលមិនធ្លាប់មានតាំងពីមុនមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ