វៀតណាមអះអាងអធិបតេយ្យភាពចំពោះប្រជុំកោះទាំងពីរ Hoang Sa-Truong Sa


វៀតណាមអះអាងអធិបតេយ្យភាពចំពោះប្រជុំកោះទាំងពីរ Hoang Sa-Truong Sa - ảnh 1
ចិនបានសំរេចការបើកទូលាយសាងសង់ខ្សែផ្លូវសំរាប់យន្តហោះចុះចតមានប្រវែង២ពាន់ម៉ែត្ររួម
ជាមួយបរិក្ខាសំភារៈឧបត្ថម្ភលើកោះ Phu Lam (anninhthudo.vn)

        Vovworld-នាថ្ងៃទី៧តុលា បណ្ដាញព័ត៌មាន Hainan (ចិន) បានជូនដំណឹង​ថា ចិនបានសំរេចការបើកទូលាយសាងសង់ខ្សែផ្លូវសំរាប់យន្តហោះចុះចតមាន​ប្រវែង២ពាន់ម៉ែត្ររួមជាមួយបរិក្ខាសំភារៈឧបត្ថម្ភលើកោះ Phu Lam ចំណុះ​ប្រជុំ
​កោះ Hoang Sa របស់វៀតណាម។​​ នាថ្ងៃទី៩តុលា ឆ្លើយសំនួររបស់អ្នកយក​ព័ត៌មានស្នើរឲ្យដឹងអំពីប្រតិកម្មរបស់វៀតណាមចំពោះសកម្មភាពពោលខាង
លើរបស់ភាគីចិន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh
បានលើកច្បាស់ថា វៀតណាមមានមូលដ្ឋានកត្តិយុតនិងភ័ស្តុតាងប្រវត្តិសាស្ត្រដ៏​ពេញលេញអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះទាំងពីរ Hoang Sa
និង Truong Sa។ សកម្មភាពពោលខាងលើរបស់ភាគីចិនបានរំលោភ​យ៉ាង​ធ្ងន់ធ្ងរ
ទៅលើអធិបតេយ្យភាពរបស់វៀតណាម រំលោភទៅលើកិច្ចព្រមព្រៀង​ស្ដីពី​គោលការណ៍សារវន្តបញ្ជាដោះស្រាយបញ្ហាលើសមុទ្ររវាងវៀតណាម-ចិន​ដែល
បានចុះហត្ថលេខានាខែតុលាឆ្នាំ២០១១ រំលោភច្បាប់អន្តរជាតិនិងសេចក្តី​ថ្លែងការណ៍​ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែល​បានចុះហត្ថលេខា
នាឆ្នាំ២០០២រវាងអាស៊ាននិងចិន។ លោក Le Hai Binh បាន​លើកច្បាស់ថា វៀតណាម
ប្តេជ្ញាប្រឆាំងជំទាស់សកម្មភាពខុសច្បាប់នេះ​របស់​ចិន សំណូមពរចិនគោរពអធិបតេយ្យ
ភាពរបស់វៀតណាម មិនទុកឲ្យសកម្មភាព​ប្រហាក់ហែលនេះបានកើតមានឡើងជាថ្មី
ម្ដងទៀត រួមចំណែកជាក់ស្ដែងទៅក្នុង​ការ​អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិ
ការរវាងវៀតណាមនិងចិនក៏ដូចជារក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ