វៀតណាម-ឥណ្ឌាជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
|
នាយករដ្ឋមន្រ្តី Nguyen Tan Dung ចូលរួមសន្និសីទជាន់ខ្ពស់
អាស៊ាន-ឥណ្ឌា (រុបថតៈ Internet) |
(VOV)-នាយប់ថ្ងៃទី២១ធ្នូនាយករដ្ឋមន្រ្តី Nguyen Tan Dungរួមជាមួយគណៈប្រតិភូ
វៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរចូល
រួមសន្និសីទជាន់ខ្ពស់សំដៅរំលឹកខួបលើកទី២០ ទំនាក់ទំនងសន្ទនាអាស៊ានឥណ្ឌា
ដែលប្រព្រឹត្តទៅនៅទីក្រុង New Delhi ឥណ្ឌា។ ដំណើរទស្សនកិច្ចលើកនេះរបស់
នាយករដ្ឋមន្រ្តី Nguyen Tan Dung អះអាងថា វៀតណាម ជាសមាជិកសកម្ម ម្ចាស់
ការ និងមានការទទួលខុសត្រូវចំពោះអាស៊ាន ទន្ទឹមនឹងនោះ ជម្រុញកិច្ចសហប្រតិ
បត្តិការរវាងវៀតណាមជាមួយឥណ្ឌាឲ្យកាន់តែ សក្តិសមជាទំនាក់ទំនងដៃគូរយុទ្ធ
សាស្រ្ត។សញ្ញាសំខាន់ក្នុងសន្និសីទលើកនេះ គឺសេចក្តីប្រកាសលើកកំពស់ទំនាក់
ទំនងអាស៊ាននិងឥណ្ដាពីសន្ទនា ឡើងទៅដៃគូរ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេស
វៀតណាម Pham Quang Vinh ឲ្យដឹងថា៖
"អាស៊ាន-ឥណ្ឌាបានសម្រេចការចរចាលើកិច្ចព្រមព្រៀងចំនួន២ស្តី
អំពីពាណិជ្ជកម្មសេវ៉ាកម្មនិងវិនិយោគ សំដៅបង្កើតមូលដ្ឋាន ដើម្បីឆាប់
សម្រេចបានតំបន់ពាណិជ្ជកម្មសេរីលើគ្រប់វិស័យរវាងអាស៊ាននិងឥណ្ឌា
។ ភាគីទាំងពីរនិងបង្កើន រាល់លក្ខណៈដើម្បីជម្រុញការជួបប្រាស្រ័យស
កម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៌ដែលមុនបង្អស់ផ្តោតទៅ
លើប្រភពកម្លាំងដើម្បីបង្កើនការផ្សារភ្ជាប់អាស៊ាន-ឥណ្ឌា"។
ចំពោះទំនាក់ទំនងវៀតណាម-ឥណ្ឌា ប្រទេសទាំងពីរមានការប្តេជ្ញាចិត្ត ប្រមូលផ្តុំជម្រុញកិច្ចសហប្រតិបត្តិការលើសសរស្នូលចំនួន៥ ក្នុងនោះមានការ ខំប្រឹងប្រែងនាំតម្លៃពាណិជ្ជកម្មវៀតណាម -ឥណ្ឌាឡើងដល់៧ពាន់លានដុល្លារ អាមេរិកក្នុងឆ្នាំ២០១៥ផងដែរ៕