នាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវាបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌា

(VOVworld) – នារសៀលថ្ងៃទី ២០ ធ្នូ នៅរដ្ឋធានី New Dehli ឥណ្ឌា នាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Tan Dung បានចូលរួមសម័យប្រជុំ ពេញអង្គរនៃសន្និសីទ
ជាន់ខ្ពស់រំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវាបង្កើត ទំនាក់ទំនងសន្ទនាអាស៊ាន
-ឥណ្ឌា។ ដោយមានប្រធានបទ “ដៃគូរអាស៊ាន-ឥណ្ឌា ដើម្បីភាពសន្តិភាពនិងសម្បូរុង
រឿងរួម” ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ាននិងឥណ្ឌាបានវាយកតំលៃ
ខ្ពស់ចំពោះលទ្ធផលដ៏សំខាន់ដែលទទួលបានក្នុងទំានក់ទំនងដៃគូរអាស៊ាន-ឥណ្ឌា
ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក។ ក្នុងសន្និសីទលើកនេះ ភាគីនានាបានអនុម័ត្តលើ
សេចក្តីថ្លែងការទស្សនវិស័យ ដែលនាំទំនាក់ទំនងអាស៊ាន-ឥណ្ឌាក្លាយទៅជាដៃគូរ
យុទ្ធសាស្ត្រ និងដាក់ចេញទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងអាស៊ាន-ឥណ្ឌាលើគ្រប់វិស័យ
។ល។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ទៅលើ សារៈសំខាន់យុទ្ធសាស្ត្រនៃទំនាក់ទំនងដៃគូរអាស៊ាន-ឥណ្ឌាចំពោះសន្តិភាព​ ស្ថិរភាព
និងការអភិវឌ្ឍន៍ក្នុងតំបន់ ហើយអះអាងថា៖ វៀតណមរួមចំណែកយ៉ាង សកម្ម ក្នុងការជំរុញទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងអាស៊ានជាមួយឥណ្ឌា។

នាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវាបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានចូលរួមសម័យប្រជុំពេញអង្គរនៃសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវាបង្កើត ទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌា។ (Image: Internet)

នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើថា៖ អាស៊ាននិងឥណ្ឌាផ្តល់ អាទិភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ-សន្តិសុខ តាមរយៈ បណ្ដាក្របខ័ណ្ឌនិងយន្តការក្នុងតំបន់ ដូចជា យន្តការសហប្រតិបត្តិការជាន់ខ្ពស់
អាស៊ីបូព៌ា (EAS) វេទិការតំបន់អាស៊ាន (ARF) សន្និសីទរដ្ឋមន្ត្រីការពារប្រទេស
អាស៊ានបើកទូលាយ (ADMM+) វេទិការសមុទ្រអាស៊ានបើកទូលាយ ជាដើម។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា៖ ឥណ្ឌាបន្ត សហប្រតិបត្តិការជិតស្និតជាមួយអាស៊ានក្នុងការកសាងនិងដោះស្រាយ
រាល់ ការសាកល្បងសន្តិសុខ ដើម្បីសន្តិភាព ការរីកចំរើននិងភាពសម្បូរុងរឿង
ក្នុងតំបន់ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ