វៀតណាម - កម្ពុជាបើកសម្ពោធផ្សារគំរូព្រំដែនលើកដំបូង
(VOVWORLD) - នាថ្ងៃទី ២៤ ខែធ្នូ នៅភូមិដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ប្រទេសកម្ពុជា)ដែលជាប់នឹងច្រកព្រំដែន Chang Riec ឃុំ Tan Lap ស្រុក Tan Bien ខេត្ត Tay Ninh ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជាបានរៀបចំពិធីបើកសម្ពោធ និងប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា (ឬហៅថាផ្សារដា) ដែលជាផ្សារគំរូព្រំដែនដំបូងបង្អស់រវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុនសែន និងឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung (រូបថត៖ vov.vn) |
អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុនសែន។ អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថានេះគឺជានិមិត្តរូបដ៏ល្អប្រសើរនៃចំណងសាមគ្គីភាពនិងមិត្តភាពរវាងភាគីទាំងពីរ ដែលបង្កើតកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្មនៅតាមខ្សែព្រំដែន វៀតណាមទាំងមូល ដើម្បីរួមចំណែកក្នុងការតភ្ជាប់សេដ្ឋកិច្ចវៀតណាម - កម្ពុជា។ រីឯខ្លួនវិញ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាផ្សារគំរូព្រំដែនដែលបានសម្ពោធថ្ងៃនេះនឹងបង្កើតលក្ខណៈងាយស្រួលសម្រាប់ប្រជាជនក្នុងការផ្លាស់ប្តូរទំនិញរបស់គ្នាទៅវិញទៅមកស្របតាមបទប្បញ្ញត្តិនៃច្បាប់ ហើយរួមគ្នាជំរុញការអភិវឌ្ឍធ្វើអាជីវកម្មតាមព្រំដែនឲ្យកាន់តែរីកចម្រើន ថែមទៀតផងដែរ។ គួរបញ្ជាក់ថាផ្សារនេះនឹងរួមចំណែកធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥ ពាន់លានដុល្លារអាមេរិក និងច្រើនលើសជាងនេះទៀតនាពេលខាងមុខផងដែរ៕