វៀតណាម - កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការកសាងព្រំដែន

(VOVWORLD) - បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទនាថ្ងៃទី ៣ ខែកុម្ភៈបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោកទ្វេភាគី។
វៀតណាម - កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការកសាងព្រំដែន - ảnh 1គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក

នៅក្នុងពិធីចុះហត្ថលេខានេះ ភាគីគណៈប្រតិភូវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Le Duc Thai មេបញ្ជាការកងទ័ពការពារព្រំដែន។ ភាគីគណៈប្រតិភូកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Le Duc Thai បានអះអាងថា ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងបញ្ជាកាដ្ឋានកងទ័ពការពារព្រំដែន និងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជាបានគូសសញ្ញាសម្គាល់អភិវឌ្ឍន៍ថ្មី ជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពក្នុងទំនាក់ទំនងសហប្រតិបត្តិការវាងកងកម្លាំងការពារនិងគ្រប់គ្រងព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងបង្ហាញជំនឿជាក់នយោបាយ ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការកសាងព្រំដែនវៀតណាម - កម្ពុជាដើម្បីសន្តិភាពមិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ ការចុះហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់ នឹងរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោកតាមផែនការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ