វៀតណាម - កូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបង្ការនិងបង្ក្រាប ឧក្រិដ្ឋកម្ម

(VOVWORLD) -នារសៀល ថ្ងៃទី ២៤ ខែឧសភា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក លោក To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានអញ្ជើញទទួលជួបជាមួយ មេបញ្ជាការរងនៃនាយកដ្ឋានគរបាលជាតិកូរ៉េខាងត្បូង លោក Min Gab Ryong ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
វៀតណាម - កូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបង្ការនិងបង្ក្រាប ឧក្រិដ្ឋកម្ម - ảnh 1 វៀតណាម - កូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបង្ការនិងបង្ក្រាប ឧក្រិដ្ឋកម្ម

ក្នុងជំនួបនេះ លោក To Lam បានលើកឡើងច្បាស់ថា ក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិង ស្ថាប័ននីតិប្រតិបត្តិនានារបស់កូរ៉េខាងត្បូង ក្នុងនោះមាន នាយកដ្ឋាន គរបាលជាតិកូរ៉េខាងត្បូង មានជំហានអភិវឌ្ឍន៍យ៉ាងសកម្ម។ ដើម្បី ជម្រុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនេះ ឲ្យកាន់តែមានប្រសិទ្ធភាព លោក To Lam បានស្នើឲ្យភាគីទាំងពីរ គប្បីបង្កើនបន្ថែមទៀតនូវទំនាក់ទំនង សហប្រតិបត្តិការលើការបង្ការនិងបង្រ្កាបឧក្រិដ្ឋកម្ម និង សហការគ្នាលើការ អនុវត្តផ្នែកយុត្តិធម៌ព្រហ្មទណ្ឌ ក៏ដូចជា សហការគ្នាយ៉ាងជិតស្និទលើវេទិកា សហប្រតិបត្តិការពហុភាគី ដើម្បីផលប្រយោជន៍រួម សន្ដិសុខ និង សណ្តាប់ធ្នាប់ នៃប្រទេសនិមួយៗនៅក្នុងតំបន់និងលើពិភពលោក។

រីឯខ្លួនវិញ លោក Min Gab Ryong បានសម្តែងនូវសេចក្តីរីករាយចំពោះ កិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះរវាងប្រទេសទាំងពីរនិយាយរួម និង រវាង ក្រសួងនគរបាលវៀតណាមនិងនាយកដ្ឋានគរបាលជាតិកូរ៉េខាងត្បូងនិយាយ ដោយឡែក ដែលបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ និង សម្រេច បាននូវលទ្ធផលយ៉ាងជាក់ស្តែងលើវិស័យជាច្រើនទៀតផង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ