វៀតណាម - គោលដៅដ៏ល្អ គួរឱ្យចាប់អារម្មណ៍ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍កាណាដា
(VOVWORLD) - ផ្ទាំងរូបភាពអំពីប្រទេសជាតិ វប្បធម៌ និងទេសចរណ៍វៀតណាមត្រូវបានឧទ្ទេសនាមដល់ប្រជាជនកាណាដាក្នុងក្របខ័ណ្ឌនៃពិព័រណ៍ទេសចរណ៍និងវិស្សមកាល លើកទី ២៧ ដែលបានប្រព្រឹត្តទៅយ៉ាងរស់រវើកកាលពីថ្ងៃទី ៦ និងថ្ងៃទី ៧ ខែមេសា នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា។
ព្រឹត្តិការណ៍នេះមានការចូលរួមពីស្ថានទូតវៀតណាម រួមជាមួយតំណាងស្ថាប័នការទូតអន្តរជាតិប្រចាំនៅទីក្រុងអូតាវ៉ា ក្រុមហ៊ុនធ្វើដំណើរ និងអ្នកផ្តល់សេវាទេសចរណ៍មកពីជុំវិញពិភពលោក។
ទេសភាព Tam Coc ខេត្ត Ninh Binh។ រូបថត៖ VOV |
ដោយមានគោលដៅបង្ហាញពីសារៈសំខាន់ និងតម្លៃរបស់ផលិតផលទេសចរណ៍ ការតាំងពិព័រណ៍ឆ្នាំនេះផ្តល់ឱ្យអ្នកទស្សនានូវព័ត៌មានអំពីគោលដៅអន្តរជាតិជាង ៦០ ក៏ដូចជាអាសយដ្ឋានទេសចរណ៍ប្រហែល ៤០ នៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ស្តង់របស់វៀតណាមបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងដោយមានទីតាំងដ៏ល្អ ជាមួយព័ត៌មាន និងរូបភាពប្លែកៗអំពីប្រជាជននិងជីវភាពរស់នៅដ៏ស្រស់ស្អាត។ ប្រភេទទេសចរណ៍គួរឱ្យចាប់អារម្មណ៍ និងគោលដៅរស់រវើកជាច្រើនត្រូវបានឧទ្ទេសនាមយ៉ាងលេចធ្លោ ជួយឱ្យភ្ញៀវទស្សនាបានយល់ដឹងកាន់តែច្បាស់អំពីភាពរួសរាយរាក់ទាក់របស់ប្រជាជនវៀតណាម៕