វៀតណាម - ចំណុចស្នូលថ្មីនៃកំណើនសេដ្ឋកិច្ចតំបន់អាស៊ី

(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ ខែតុលា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាមបានសហការជាមួយមូលនិធិ Golden Gate Ventures រៀបចំវេទិកាមូលនិធិនវានុវត្តន៍វៀតណាម ដោយមានការចូលរួមពីសហគ្រិន អ្នកជំនាញតំណាងមូលនិធិវិនិយោគជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។

គណៈប្រតិភូបានពិភាក្សា និងអះអាងថា “ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍និងចាប់ផ្តើមអាជីវកម្មរបស់វៀតណាមមានការរីកចម្រើនយ៉ាងសកម្ម។ សន្ទស្សន៍នវានុវត្តន៍របស់វៀតណាមលើចំណាត់ថ្នាក់ពិភពលោក តែងតែផ្លាស់ប្តូរតាមទិសដៅពោរពេញទៅដោយយថាទស្សន៍។ វៀតណាមនឹងក្លាយទៅជាចំណុចស្នូលនៃកំណើនសេដ្ឋកិច្ចអាស៊ី”។

ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលមិនអាចទាយទុកជាមុនបាន ទុនវិនិយោគពីបរទេស(FDI)នៅវៀតណាមក្នុងរយៈពេល១០ខែកន្លងទៅ ទទួលបាន១៨ពាន់លានដុល្លារអាមេរិក កើន២,៤% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Tran Duy Dong បានទទួលស្គាល់ថា៖ “លើវិស័យគោលនយោបាយ វៀតណាមកំពុងជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងចាប់ផ្តើមអាជីវកម្ម ឆ្ពោះទៅរកគោលដៅក្លាយជាប្រព័ន្ធអេកូឡូស៊ីសកម្មនៅក្នុងតំបន់។ រដ្ឋបានដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០២១-២០៣០ ដោយមានកម្លាំងចលករចម្បងដែលផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។ រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលកំពុងបញ្ជាណែនាំ និងបញ្ជាឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានា អនុវត្តភារកិច្ច និងដំណោះស្រាយដើម្បីអនុវត្តន៍គោលការណ៍ជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការចូលរួមយ៉ាងសកម្មក្នុងបដិវត្តន៍ឧស្សាហកម្មទី ៤ ដែលរដ្ឋបានដាក់ចេញ។ ក្នុងនោះ ផ្តោតសំខាន់លើរបកគំហើញយុទ្ធសាស្ត្រចំនួន ៣ គឺ៖ ស្ថាប័ន ធនធានមនុស្ស ជាពិសេសគឺធនធានមនុស្សដែលមានគុណភាពខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ