វៀតណាម - ដៃគូយុទ្ធសាស្ត្ររបស់ឈីលីក្នុងអាស៊ាន

(VOVWORLD) - អនុរដ្ឋមន្រ្តី លោក Rodrigo Yáez បានអះអាងថាវៀតណាម គឺជាដៃគូយុទ្ធសាស្ត្រឈានមុខគេរបស់ឈីលីក្នុងការពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសសជាមាជិកអាស៊ាន
វៀតណាម - ដៃគូយុទ្ធសាស្ត្ររបស់ឈីលីក្នុងអាស៊ាន - ảnh 1លោក Rodrigo Yá Yez អនុរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិជីលី (ប្រភព៖ latercera.com)

នាថ្ងៃទី ២០ ខែមករា នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមនោះ ឆ្លើយសម្ភាន៍ជាមួយអ្នកយកព័ត៌មាន លោក Rodrigo Yá Yez អនុរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិជីលី បានឲ្យដឹងថា គោលដៅនៃដំណើរទស្សនកិច្ចលើកនេះ គឺសំដៅជំរុញថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពង្រីកវិស័យសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលត្រូវបានវៀតណាម និងឈីលីចុះហត្ថលេខាក្នុងឆ្នាំ២០១១។ ដើម្បីពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ប្រកបដោយប្រសិទ្ធភាពនោះ លោក Rodrigo Yáñez បានចាត់ទុកថា វៀតណាម និងឈីលីចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេវាកម្មនិងសេដ្ឋកិច្ចឌីជីថល។

អនុរដ្ឋមន្រ្តីលោក Rodrigo Yáez បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបានចាប់ផ្ដើមទទួលតំណែងជាប្រធានអាស៊ាន ២០២០ ហើយចាត់ទុកថា នេះគឺជាឱកាសដ៏ល្អ ដើម្បីឈីលីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយឈីលីកំពុងជំរុញយ៉ាងខ្លាំងក្លានូវការបង្កើតគណៈកម្មាធិការចម្រុះទទួលបន្ទុកការអភិវឌ្ឍនិងពាណិជ្ជកម្មឈីលី - អាស៊ាន។ អនុរដ្ឋមន្រ្តី លោក Rodrigo Yáez បានអះអាងថាវៀតណាម គឺជាដៃគូយុទ្ធសាស្ត្រឈានមុខគេរបស់ឈីលីក្នុងការពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសសជាមាជិកអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ