វៀតណាម - ដាណឺម៉ាកដំណើរការកិច្ចពិគ្រោះយោបល់នយោបាយលើកទី២
(VOVWORLD) - ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពអនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Le Thi Thu Hang និងរដ្ឋលេខាធិការក្រសួងការបរទេសដាណឺម៉ាក Lina Gandlose Hansen។
អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang និងរដ្ឋលេខាធិការក្រសួងការបរទេសដាណឺម៉ាក លោកស្រី Lina Gandlose Hansen ធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី២ រវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេសដាណឺម៉ាក (ប្រភព៖ កាសែតអន្តរជាតិ) |
កិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងក្រសួងការបរទេសវៀត ណាម និងក្រសួងការបរទេសដាណឺម៉ាក សំដៅពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក បានប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុងហាណូយ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពអនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Le Thi Thu Hang និងរដ្ឋលេខាធិការក្រសួងការបរទេសដាណឺម៉ាក លោកស្រី Lina Gandlose Hansen។
អនុរដ្ឋមន្ត្រី លោកស្រី Le Thi Thu Hang បានស្នើថា ដាណឺម៉ាកជំរុញរដ្ឋសភានៃប្រទេសសមាជិក EU ដែលនៅសេសសល់ ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA); គាំទ្រគណៈកម្មការអឺរ៉ុប (EC) ឱ្យឆាប់ដកកាតលឿង IUU សម្រាប់អាហារសមុទ្រនាំចេញរបស់វៀតណាម។ ទន្ទឹមនឹងនោះ គាំទ្រវៀតណាមអភិវឌ្ឍន៍ វារីវប្បកម្មឆ្ពោះទៅរកជលផលប្រកបដោយនិរន្តរភាព។ អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយដាណឺម៉ាកក្នុងក្របខ័ណ្ឌនៃភាពជាដៃគូផ្លាស់ប្តូរថាមពលយុត្តិធម៌ (JETP); ស្នើឱ្យប្រទេសដាណឺម៉ាកអនុវត្តគម្រោងជាក់ស្តែង ដើម្បីគាំទ្រតំបន់ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ ជាពិសេសតំបន់ដីសណ្ដទន្លេ Cuu Long។ លើសពីនេះ ភាគីទាំងពីរបានស្នើនូវសកម្មភាពសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក ដូចជាចំណុចក្តៅជម្លោះនៅតំបន់ហ្គាហ្សា និងសមុទ្រក្រហមរវាងអ៊ុយក្រែន និងរុស្ស៊ី។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើការគាំទ្រចំពោះគោលជំហរ និងតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនៃអាកាសចរណ៍ និងនាវាចរណ៍នៅសមុទ្រខាងកើត ព្រមទាំងការដោះស្រាយជម្លោះដោយវិធានការសន្តិភាព និងការគោរពច្បាប់អន្តរជាតិ៕