វៀតណាម - ថៃឯកភាពគ្នាលើទិសដៅជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របង្កើន

(VOVWORLD) -   ដោយអនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសទាំងពីរ នាថ្ងៃទី ៦ ខែកញ្ញា អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet និងអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសថៃលោក Eksiri Pintaruchi បានធ្វើជាសហប្រធាន នៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ១០  វៀតណាម-ថៃ នៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសថៃ នៅទីក្រុងបាងកក (ប្រទេសថៃ)។

វៀតណាម - ថៃឯកភាពគ្នាលើទិសដៅជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របង្កើន - ảnh 1អនុរដ្ឋមន្ត្រី លោក Do Hung Viet និងអនុរដ្ឋមន្ត្រី លោក Eksiri Pintaruchi ជាសហប្រធានសម័យប្រជុំលើកទី ១០ នៃកិច្ចពិគ្រោះយោបល់នយោបាយវៀតណាម-ថៃ (រូបថត៖ Bao Chi/baoquocte.vn)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ កាន់តែមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យនិងបានឯកភាពខ្ពស់លើទិសដៅមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ តាមនោះ ភាគីទាំងពីរបានអះអាងនូវការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ ជាពិសេសការរៀបចំសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមវៀតណាម-ថៃ លើកទី៤ នាពេលខាងមុខ។

ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនពហុមធ្យោបាយ រួមទាំងការធ្វើអាជីវកម្មផ្លូវតាមបណ្តោយច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ការអភិវឌ្ឍប្រព័ន្ធតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែកថៃ-ឡាវ-វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ