វៀតណាម - ទីផ្សារសក្តានុពលសម្រាប់ភ្នាក់ងារលក់រាយឥណ្ឌូនេស៊ី

(VOVWORLD) - យោងតាមក្រុមហ៊ុនសិក្សា ស្រាវជ្រាវទីផ្សារ Nielsen បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ កំណើននៃការលក់ទំនិញចាំចាច់ជាប្រចាំថ្ងៃនៅវៀតណាមបានកើន ១៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំ២០១៧។ ចំនួនហាងលក់រាយនិងហាងលក់ទំនិញនានាក៏បានកើនឡើង ៤៥,៥%។
វៀតណាម - ទីផ្សារសក្តានុពលសម្រាប់ភ្នាក់ងារលក់រាយឥណ្ឌូនេស៊ី - ảnh 1 វៀតណាម - ទីផ្សារសក្តានុពលសម្រាប់ភ្នាក់ងារលក់រាយឥណ្ឌូនេស៊ី (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ភ្នាក់ងារលក់រាយភាគច្រើននៅឥណ្ឌូនេស៊ី ដែលប្រតិបត្តិការលើវិស័យផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញនានា ចង់ពង្រីកអាជីវកម្មនៅវៀតណាម។ នាពេលថ្មីៗនេះ ថ្លែងទៅកាន់សារព័ត៌មាន ប្រធានសម្ព័ន្ធសមាគមបណ្ដាភ្នាក់ងារលក់រាយ ឥណ្ឌូនេស៊ី (Aprindo) លោក Roy Nicholas Mandey បានអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីគាំទ្រការខិតខំប្រឹងប្រែងរបស់ភ្នាក់ងារលក់រាយឥណ្ឌូនេស៊ីដើម្បីពង្រីកអាជីវកម្មនៅបរទេស តាមរយៈការកែសម្រួល ឬបន្ធូរបន្ថយបទប្បញ្ញត្តិពាក់ព័ន្ធ ក៏ដូចជាជំរុញការចរចាជាមួយរដ្ឋាភិបាលនៃបណ្ដាប្រទេសពាក់ព័ន្ធ ដើម្បីដាក់ពាក្យសុំអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការសម្រាប់ភ្នាក់ងារលក់រាយ។

យោងតាមក្រុមហ៊ុនសិក្សា ស្រាវជ្រាវទីផ្សារ Nielsen បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ កំណើននៃការលក់ទំនិញចាំចាច់ជាប្រចាំថ្ងៃនៅវៀតណាមបានកើន ១៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំ២០១៧។ ចំនួនហាងលក់រាយនិងហាងលក់ទំនិញនានាក៏បានកើនឡើង ៤៥,៥%។ ក្នុងពេលនោះ ធនាគារពិភពលោក (WB) បានឲ្យដឹងថា ចំនួនប្រជាជនវណ្ណៈកណ្តាលនៅវៀតណាមក្នុងឆ្នាំ ២០១៨ បានកើនឡើងដល់ ១១,៦ លាននាក់។ចំនួននេះនឹងកើនឡើងដល់ ២៦% នាឆ្នាំ ២០២៦។ នាបច្ចុប្បន្ននេះ ភ្នាក់ងារលក់រាយចំនួន ២ កំពុងមានវត្តមាននៅប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ