វៀតណាម និងថៃខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្មចំនួន ៣០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥
(VOVWORLD) - នាបច្ចុប្បន្ន ប្រទេសយើងទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ២០ ពាន់លានដុល្លារអាមេរិកហើយ ហើយតួលេខ ៣០ ពាន់លានដុល្លារអាមេរិក ពិតជាមាអត្ថន័យណាស់។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបប្រធានសមាគមមិត្តភាពថៃ -វៀតណាមលោក Sanan Angubolkul ។ រូបថត៖ VNA |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ នារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Arkhom Termpittayapaisith ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួនរបស់វៀតណាមបានអញ្ជើញជួបសំណេះសំណាលចាមួយសហគ្រាសគំរូវៀតណាម-ថៃ។ .
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងថា៖ “ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ ជាពិសេសគឺក្នុងរយៈពេល ១០ ឆ្នាំថ្មីៗនេះ ថៃគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់វៀតណាម។ ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្មពី ២៥ ទៅ ៣០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៥ ខាងមុខ។ នាបច្ចុប្បន្ន ប្រទេសយើងទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ២០ ពាន់លានដុល្លារអាមេរិកហើយ ហើយតួលេខ ៣០ ពាន់លានដុល្លារអាមេរិក ពិតជាមាអត្ថន័យណាស់។ យើងអាចអះអាងថា សហគ្រិនរបស់ប្រទេសទាំងពីរ ជាពិសេសគឺសហគ្រិនគំរូនឹងរួមចំណែកទៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ”៕