វៀតណាម និងនូវែលសេឡង់ដាក់ចេញគោលដៅសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២ ពាន់លានដុល្លារនៅឆ្នាំ ២០២៤
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅនូវែលសេឡង់ នារសៀលនេះ (ថ្ងៃទី៥ ខែធ្នូ) នៅទីក្រុង Wellington ប្រទេសនូវែលសេឡង់ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី Dame Cindy Kiro។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងអគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី Dame Cindy Kiro។ (រូបថត៖ Doan Tan/TTXVN) |
ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូយុទ្ធសាស្ត្រដំបូងបង្អស់របស់នូវែលសេឡង់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក; វៀតណាមតែងតែយកចិត្តទុកដាក់ និងជំរុញទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយនូវែលសេឡង់។
ចំណែកលោកស្រី អគ្គទេសាភិបាល Dame Cindy Kiro បានសម្តែងការកោតសរសើរចំពោះប្រទេស វប្បធម៌ និងប្រជាជនវៀតណាម; អះអាងថា វៀតណាមមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសនូវែលសេឡង់ ហើយប្រទេសទាំងពីរត្រូវពង្រឹងទំនាក់ទំនងបន្ថែមទៀតក្នុងបរិបទនៃពិភពលោកដែលមានការប្រែប្រួល ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ អគ្គទេសាភិបាល Dame Cindy Kiro មានបំណងចង់ទៅបំពេញទស្សនកិច្ចនៅវៀតណាមឆាប់ៗ។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី Dame Cindy Kiro។ (រូបថត៖ Doan Tan/TTXVN) |
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃថា ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលសេឡង់ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ និងអភិវឌ្ឍន៍យ៉ាងល្អបប្រសើរ។ សូម្បីតែក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ ភាគីទាំងពីរនៅតែរក្សាការផ្លាស់ប្តូរ និងការទំនាក់ទំនងកម្រិតខ្ពស់ រួមចំណែកពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងបង្កើតកម្លាំងជំរុញសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ កំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបាន ១,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ឆ្ពោះទៅគោលដៅ ២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤; កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពលកម្ម ការអប់រំ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន… បន្តទទួលបានការយកចិត្តទុកដាក់ខ្ពស់។
ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងគ្រប់បណ្តាញនាពេលខាងមុខ; ជំរុញការអភិវឌ្ឍន៍យ៉ាងរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ បន្តគាំទ្រ និងសម្របសម្រួលគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ៕