វៀតណាម និងអាមេរិកគប្បីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

វៀតណាម និងអាមេរិកគប្បីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh (http://dantri.com.vn/)

(VOV)_នាចុងសប្ដាហ៍មុន នៅសាកលវិទ្យាល័យ Harvard របស់អាមេរិក បាន​
ប្រព្រឹត្តិទៅសិក្ខាសាលាដោយប្រធានបទ “គោលនយោបាយ​របស់​រដ្ឋាភិបាល Trump៖
 ផលប៉ះពាល់ទៅលើសន្ដិសុខនិងការ​អភិវឌ្ឍន៍​នៅក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក” ។ ថ្ងែងមតិ
នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅអាមេរិកលោក Pham Quang Vinh មាន
ក្ដីសង្ឃឹមថា សន្ទុះ អភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងវៀតណាមនិងអាមេរិកនឹងបន្ត
រក្សានិងជំរុញថែមទៀត​។ អំពីបញ្ហាពាណិជ្ជកម្មសេរី បណ្ដាវាគ្មិនសុទ្ធតែបាន​កាត់បន្ថយ
​ផលប៉ះពាល់​នៃការដែលអាមេរិកដកខ្លួនចេញពី TPP ចំពោះខឿនសេដ្ឋកិច្ច​របស់​វៀត
ណាម ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល​ត្រៀមខ្លួនជា​ស្រេច​ដើម្បី​ចរចាជា
មួយអាមេរិកស្ដីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​។

          នៅក្នុងវេទិកានេះ បណ្ដាវាគ្មិនបានបង្ហាញបទអន្តរគមន៍ដោយប្រធានបទ៖
សម្ព័ន្ធភាពរបស់អាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងសម័យថ្មី គោល​នយោបាយ
​របស់រដ្ឋាភិបាល Trump សម្រាប់បញ្ហាសមុទ្រខាងកើត ដៃគូ​និង​សន្តិសុខ​​នៅក្នុងតំបន់
អាស៊ីប៉ាស៊ីហ្វិក បណ្ដាវិធីសាស្ត្រជំនួស កិច្ចព្រមព្រៀង​ ដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
(TPP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ