វៀតណាម និងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសវនកម្មរដ្ឋ
(VOVWORLD) -អគ្គសវនកររដ្ឋ លោក Ho Duc Phot បានសម្តែងនូវគោលបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តបង្កើនថែមទៀតនូវសកម្មភាពផ្លាស់ប្ដូរគណប្រតិភូជាន់ខ្ពស់ ផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ជំនាញ ដោយផ្ដោតសំខាន់លើប្រធានបទ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
វៀតណាម និងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសវនកម្មរដ្ឋ (រូបថត៖ vnanet.vn) |
នាព្រឹកថ្ងៃទី ២៨ ខែសីហា (តាមម៉ោងទីក្រុងហាណូយ) នៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក គណៈប្រតិភូជាន់ខ្ពស់នៃស្ថាប័នសវនកម្មរដ្ឋវៀតណាម ដឹកនាំដោយ អគ្គសវនកររដ្ឋ លោក Ho Duc Phot បានជួបធ្វើការជាមួយគណប្រតិភូសវនកម្មអាមេរិក ដឹកនាំដោយលោក Gene L. Dodaro អគ្គសវនកររដ្ឋ។
នៅទីនេះ ភាគីទាំងពីរបានចែករំលែកព័ត៌មានស្តីពីរចនាសម្ព័នចាត់តាំង ក្របខ័ណ្ឌគតិយុត្តិ បញ្ហាបង្កើនសមត្ថភាព និងការចូលរួមរបស់សវនកររដ្ឋអាមេរិកទៅក្នុងអង្គការសវនកម្មអន្តរជាតិកំពូល (INTOSAI) បទពិសោធន៍ស្ដីពីការបង្កើនសមត្ថភាពសវនកម្ម សវនកម្មបច្ចេកវិទ្យាព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពសវនកម្ម និងសវនកម្មបរិស្ថាន។
អញ្ជើញថ្លែងនៅទីនេះ អគ្គសវនកររដ្ឋ លោក Ho Duc Phot បានសម្តែងនូវគោលបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តបង្កើនថែមទៀតនូវសកម្មភាពផ្លាស់ប្ដូរគណប្រតិភូជាន់ខ្ពស់ ផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ជំនាញ ដោយផ្ដោតសំខាន់លើប្រធានបទ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ទន្ទឹមនឹងនេះ ក្នុងនាមជាជាំប្រធាន INTOSAI នោះ សវនកម្មរដ្ឋវៀតណាមកំពុងខិតខំប្រឹងប្រែងរួមចំណែកឲ្យបានច្រើនថែមទៀត និងប្រកបដោយប្រសិទ្ធភាប ក្នុងការអភិវឌ្ឍរបស់សហគមន៍ ASOSAI និយាយរួម និងបណ្ដាសមាជិក ASOSAI និយាយដោយឡែក ដោយឆ្ពោះទៅការក្លាយទៅជាក្រុមការងារជាគំរូរបស់ ASOSAI ផងដែរ៕