វៀតណាម និងអ៊ីរ៉ង់នៅតែមានសក្ដានុពល​ច្រើនដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍

(VOVWORLD) - ស្ថានទូតអ៊ីរ៉ង់បានចាក់បញ្ចាំងវីដេអូ ដោយផ្តល់ព័ត៌មានជាក់លាក់អំពីទេសចរណ៍ និងបែបបទមួយចំនួនសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ផងដែរ។
វៀតណាម និងអ៊ីរ៉ង់នៅតែមានសក្ដានុពល​ច្រើនដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍ - ảnh 1Roadshow ទេសចរណ៍អ៊ីរ៉ង់ - អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤។ រូបថត៖ VOV
នារសៀលថ្ងៃទី ១ ខែកក្កដា នៅទីក្រុងហាណូយ សិក្ខាសាលាទេសចរណ៍អ៊ីរ៉ង់-វៀតណាមបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌ Roadshow ទេសចរណ៍អ៊ីរ៉ង់ - អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤។ អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ ទេសចរណ៍ និងសិប្បកម្ម វិចិត្តសិល្បៈអ៊ីរ៉ង់ លោក Ali Ashgar Shalbafian បានចាត់ទុកថា អ៊ីរ៉ង់គឺជាខឿនអរិយធម៌ដ៏យូរយាណាស់មក ហើយអាចក្លាយទៅជាគោលដៅទេសចរណ៍មួយគួរឲ្យទាក់ទាញចំពោះប្រជាជនវៀតណាមអំពីកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ ទេសភាពធម្មជាតិ និងអាកាសធាតុសម្បូរបែប។ ជាការឆ្លើយតប អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Dao Cuong បានឲ្យដឹងថា សិក្ខាសាលានេះគឺជាវេទិកាដ៏សំខាន់សម្រាប់ស្ថាប័នគ្រប់គ្រងរដ្ឋទទួលបន្ទុកទេសចរណ៍វៀតណាម និងអ៊ីរ៉ង់ ជួបប្រាស្រ័យទាក់ទងគ្នា ចែករំលែកបទពិសោធន៍ ព្រមទាំងបង្កលក្ខណៈអំណោយផលសម្រាប់អាជីវកម្មទេសចរណ៍វៀតណាម និងអ៊ីរ៉ង់ជួបប្រាស្រ័យទាក់ទងគ្នា ចែករំលែកបទពោសោធន៍ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់អាជីវកម្មទេសចរណ៍នៅវៀតណាម និងអ៊ីរង់ជំរុញកិច្ចសហប្រតិបត្តិការក្នុងបរិបទ ដែលទេសចរណ៍ត្រូវបានស្ដារឡើងវិញក្រោយជំងឺរាតត្បាត។ ក្នុងព្រឹត្តិការណ៍នេះ ស្ថានទូតអ៊ីរ៉ង់បានចាក់បញ្ចាំងវីដេអូ ដោយផ្តល់ព័ត៌មានជាក់លាក់អំពីទេសចរណ៍ និងបែបបទមួយចំនួនសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ