វៀតណាម និងអូស្ត្រាលីផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការទាក់ទងនឹងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - វៀតណាម និងអូស្ត្រាលីមានអាទិភាពសហប្រតិបត្តិការជាច្រើនទាក់ទងនឹងការបន្សាំបម្រែបម្រួលអាកាសធាតុ សម្រេចបានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សុទ្ធដល់សូន្យ និងការផ្លាស់ប្តូរថាមពលសមធម៌។ 
វៀតណាម និងអូស្ត្រាលីផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការទាក់ទងនឹងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ - ảnh 1ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ទទួលជួបសាស្ត្រាចារ្យផ្នែកថាមពល និងការប្រែប្រួលអាកាសធាតុ លោក Frank Jotzo សាកលវិទ្យាល័យជាតិអូស្ត្រាលី (រូបថត៖ Van Diep/TTXVN)

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha កាលពីរសៀលម្សិល មិញ នៅទីស្នាក់ការរដ្ឋាភិបាល នៅពេលទទួលជួបលោកសាស្ត្រាចារ្យ Frank Jotzo អ្នកជំនាញផ្នែកថាមពល និងការប្រែប្រួលអាកាសធាតុ មកពីសាកលវិទ្យាល័យជាតិអូស្ត្រាលី ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

យោងតាមលោកឧបនាយករដ្ឋមន្ត្រី ដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃស្ថាប័ន ហិរញ្ញវត្ថុពហុភាគីដើម្បីប្តូរទៅរកការវិនិយោគបៃតង និងហិរញ្ញវត្ថុបៃតង បង្កបញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាវៀតណាម។ ដូច្នេះ គោលដៅដែលបានកំណត់សម្រាប់វៀតណាមគឺកំណើនបៃតង និងនិរន្តរភាព ទន្ទឹមនឹងនោះការដោះស្រាយបញ្ហាសង្គម បរិស្ថាន និងការងារប្រកបដោយប្រសិទ្ធភាពសម្រាប់កម្មករ។ ដោយបង្ហាញចំណាប់អារម្មណ៍លើការបណ្តុះបណ្តាលធនធានមនុស្ស លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះគឺជាវិស័យដែលមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអូស្ត្រាលី។

រីឯខ្លួនវិញ លោកសាស្ត្រាចារ្យ Frank Jotzo មានប្រសាសន៍ថា បញ្ហាប្រឈមរបស់ វៀតណាមក្នុងការស្រាវជ្រាវសមាហរណកម្មថាមពលកកើតឡើងវិញ ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យទៅក្នុងប្រព័ន្ធថាមពលជាតិ... ភាគច្រើនទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច និងបច្ចេកទេស។ រដ្ឋាភិបាលវៀតណាមគួរមានគោលនយោបាយរលូនដើម្បីកៀរគរហិរញ្ញវត្ថុឯកជនក្នុងការដោះស្រាយបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ