វៀតណាម និងអេហ្ស៊ីបបង្កើនកិច្ចសហប្រតិបត្តិការសភា

(VOVWORLD) - នាថ្ងៃទី២៩ វិច្ឆិកា គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Nguyen Duc Hai បានបញ្ចប់ដំណើរទស្សនកិច្ចក្នុងរយៈពេល ៥ ថ្ងៃ នៅអេហ្ស៊ីប តបតាមការអញ្ជើញរបស់រដ្ឋសភាអេហ្ស៊ីប។
វៀតណាម និងអេហ្ស៊ីបបង្កើនកិច្ចសហប្រតិបត្តិការសភា - ảnh 1គណៈប្រតិភូរដ្ឋសភាវៀតណាមបានទៅបំពេញទស្សនកិច្ចនៅសភាជាន់ទាបអេហ្ស៊ីប។ រូបថត៖ PV/VOV-Cairo

ក្នុងដំណើរទស្សនកិច្ចការងារនៅអេហ្ស៊ីប គណៈប្រតិភូបានអញ្ជើញជួបសន្ទនាជាមួយអនុប្រធានទីមួយនៃសភាជាន់ទាបអេហ្ស៊ីប លោក Ahmed Saad El-Din Mohamed Abd El-Rehim។ នៅទីនេះ អនុប្រធានទីមួយនៃសភាជាន់ទាបអេហ្ស៊ីបមានគោលបំណងថា វៀតណាមបន្តគាំទ្រអេហ្ស៊ីបនៅតាមវេទិកាអន្តរជាតិនានា និងតំបន់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកបានលើកសំណើថា នាពេលខាងមុខ រដ្ឋសភាទាំងពីរបន្តកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ផ្លាស់ប្តូរបទពិសោធន៍ផ្នែកនីតិបញ្ញត្តិ សំដៅរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ វប្បធម៌ និងការអភិរក្សបេតិកភណ្ឌ។

ជាការឆ្លើយតប អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានស្នើឲ្យ ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការសន្ទនាតាមទូរស័ព្ទ ជំនួបប្រាស្រ័យគ្រប់ជាន់ថ្នាក់លើគ្រប់កាណាល់បក្ស រដ្ឋ រដ្ឋសភា និងការទូតប្រជាជន ព្រមទាំងបង្កើនការផ្ដល់អាហារូបករណ៍ជូននិស្សិតវៀតណាមក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។

វៀតណាម និងអេហ្ស៊ីបបង្កើនកិច្ចសហប្រតិបត្តិការសភា - ảnh 2អនុប្រធានរដ្ឋសភា Nguyen Duc Hai ធ្វើការជាមួយអនុប្រធានព្រឹទ្ធសភាអេហ្ស៊ីប Bahaa El-Din Abu Shaqqa។ រូបថត៖ អ្នកយកព័ត៌មាន/VOV-Cairo

នៅក្នុងជំនួបធ្វើការជាមួយអនុប្រធានព្រឹទ្ធសភាអេហ្ស៊ីបលោក Bahaa El-Din Abu Shaqqa នោះ ភាគីទាំងពីរបានអះអាងថានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ រួមគ្នាបង្កលក្ខណៈងាយស្រួលដល់សហគ្រាស វិនិយោគិន ព្រមទាំងឯកភាពគ្នានឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូសភា ចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ ក៏ដូចជាបង្កើនការសម្របសម្រួលក្នុងវេទិកាសភាអន្តរជាតិ។ លើសពីនេះទៅទៀត  ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហារួមក្នុងតំបន់ និងពិភពលោក ដូចជាសន្តិសុខស្បៀងអាហារ សន្តិសុខប្រភពទឹក និងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ